ព័ត៌មានសន្តិសុខសង្គម

គ្រោះថ្នាក់ចរាចរណ៍ត្រាក់ទ័រ បុកពីក្រោយម៉ូតូ បណ្ដាលឲ្យស្លាប់ម្នាក់និងរបួសស្រាម្នាក់ នៅស្រុកភ្នំព្រឹក!

បាត់ដំបង ៖ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង០៨និង៤០នាទី​ លើផ្លូវជាតិលេខ57B ត្រង់ចំណុចភូមិដំណាក់ក្សាន្ត ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងត្រាក់ទ័រ និងម៉ូតូ បណ្តាលអោយមនុស្សស្លាប់ម្នាក់ និងរបួសស្រាលម្នាក់ ។ លោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹក បានរាយការណ៍អោយដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ មានត្រាក់ទ័រម៉ាកហ្វ័ ពណ៍ខៀវ អ្នកបើកបរឈ្មោះ ងីន ធឿន ភេទ ប្រុស អាយុ ៥៤ឆ្នាំ រស់នៅភូមិឈឺទាល ឃុំសេរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ទិសដៅស្របគ្នាពីលិចទៅកើតមកដល់ចំណុចកើតហេតុ ក៏បានទៅបុកពីក្រោយម៉ូតូម៉ាកគុបស៊េរីចាស់ ពណ៍ស្វាយ ពាក់ស្លាកលេខ ៦៣០៨ ភព១ បើកបរដោយឈ្មោះ វឿង ចាប ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិដំណាក់ក្សាន្ត ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង (ស្លាប់នៅកន្លែងកើតហេតុ) និងអ្នករួមដំណើរ ឈ្មោះ វឿង ជិម ភេទប្រុស អាយុ ០៥ឆ្នាំ រស់នៅភូមិដំណាក់ក្សាន្ត ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង (របួសស្រាល) ។

តាមការពិនិត្យកន្លែងកើតហេតុ កម្លាំងនគរបាលជំនាញនៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹកបានបញ្ជាក់ថា ដោយសារភាគីត្រាក់ទ័របើកបរ ដោយខ្វះការប្រុងប្រយ័ត្ន ទើបបណ្តាលអោយជ្រុលទៅបុកភាគីម៉ូតូពីក្រោយពេញទំហឹងតែម្ដង ។
បច្ចុប្បន្ន នគរបាលស្រុកភ្នំព្រឹកបានយកមធ្យោបាយបង្ក និងវត្ថុតាងបានយកទៅរក្សារទុកនៅប៉ុស្តិ៍នគរបាលរដ្ធបាលបួរ ដើម្បីដោះស្រាយតាមនីតីវិធី ។ ចំណែកឯសាកសពជនរងគ្រោះ​ សមត្ថកិច្ចបានធ្វើកំណត់ហេតុ និងប្រគល់ទៅក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *