ព័ត៌មានសន្តិសុខសង្គម

ត្រៀមបញ្ជូនបុរសរំលោភសេពសន្តិវៈលើកូនដើមភ្លោះ២នាក់ ជាអនិកជនទៅតុលាការ

កោះកុង៖កម្លាំងនគរបាលកាលពីថ្ងៃទី១២ ខែតុលា បានចាប់បុរសម្នាក់ពីបទរំលោភសេពសន្ថវៈលើកូនស្រីដើមភ្លោះ២នាក់ជាអនីតិជនបានសម្រេចហើយត្រៀមបញ្ជូនទៅតុលាការ។
មន្រ្តីនគរបាលបានឱ្យដឹងថា ជនសង្ស័យអាយុ ៣៤ឆ្នាំនៅស្រុកកោះកុង ខេត្តកោះកុង។ចំណែកក្មេងស្រីរងគ្រោះ២នាក់ជាកូនភ្លោះអាយុ ១២ឆ្នាំជាសិស្ស។ក្មេងទាំង២នាក់ មានទីកំណើតនៅស្រុកព្រៃឈរ ខេត្តកំពង់ចាមសព្វថ្ងៃនៅខេត្តកោះកុង ។
បន្ទាប់ពីមានបណ្តឹងកម្លាំងនគរបាលស្រុកកោះកុងសហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលចុះចាប់ខ្លួនបុរសខាងលើយកទៅសាកសួរ។ក្រោយមកផ្នែកជំនាញស្រុកកោះកុងបានកសាងសំណុំរឿងត្រៀមបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *