ព័ត៌មានសន្តិសុខសង្គម

ចិនម្នាក់បើករថយន្តបុករះម៉ូតូ០៣គ្រឿង ស្លាប់ម្នាក់របួសធ្ងន់៣នាក់

ភ្នំពេញ៖ចិនម្នាក់បើករថយន្តបត់បញ្រ្ចាស់ទិសទៅបុករះម៉ូតូ៣គ្រឿងបណ្តាលឱ្យបុរសម្នាក់ស្លាប់និងប្រុសស្រី៣នាក់ទៀតរបួសធ្ងន់។ហេតុការណ៍នេះកើតឡើងនៅផ្លូវជាតិលេខ៣ ក្នុងសង្កាត់ពងទឹកខណ្ឌដង្កោរកាលពីល្ងាចថ្ងៃទី១៦ខែឧសភា ឆ្នាំ២០២១។
សមត្ថកិច្ចបានឱ្យដឹងថា៖សពជនរងគ្រោះឈ្មោះឯម វីនភេទប្រុស អាយុ២៣ឆ្នាំជាកម្មកររោងចក្រមានស្រុកកំណើត នៅភូមិអំបីមុំ ស្រុកទ្រាំង ខេត្តតាកែវនិងអ្នករងរបួស៣នាក់ទៀត នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ។
មន្ត្រីដដែលបានបន្តថា៖រថយន្ដបង្កម៉ាក SIENNAពាក់ផ្លាកលេខភ្នំពេញ2-BI-5708 បើកបរដោយជនជាតិចិនក្នុងល្បឿនលឿនក៏បានបត់បញ្ច្រាសផ្លូវទៅបុករះម៉ូតូចំនួន៣គ្រឿង ដែលកំពុងជិះនៅតាមបណ្ដោយ ផ្លូវជាតិលេខ៣បណ្តាលឱ្យបុរសម្នាក់ស្លាប់ភ្លាមៗនិង៣នាក់ទៀតរងរបួសធ្ងន់។ ចំណែកអ្នកបើកបររថយន្ដបង្កត្រូវសមត្ថកិច្ចចាប់ខ្លួន៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *