ព័ត៌មានសន្តិសុខសង្គម

បញ្ជូនជនសង្ស័យ០៦នាក់ ទៅតុលាការពាក់ព័ន្ធករណីគ្រឿងញៀន

ប៉ៃលិន៖កាលពីថ្ងៃទី១៦ខែឧសភាឆ្នាំ២០២១កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខេត្តប៉ៃលិន បានបញ្ជូនជនសង្ស័យ៦នាក់ទៅតុលាការពាក់ព័ន្ធករណីគ្រឿងញៀន។ក្រោយកម្លាំងនគរបាលក្រុងប៉ៃលិនសហការជាមួយនគរបាលស្រុករតនៈមណ្ឌលចាប់បាននៅទល់មុខរោងចក្រចិនស្ថិតក្នុងភូមិតាគ្រក់ឃុំត្រែងស្រុករតនៈមណ្ឌលខេត្តបាត់ដំបង។
លោកវរសេនីយ៍ឯកយ៉ែមសារិទ្ធអធិការនគរបាលក្រុងប៉ៃលិនបានឱ្យដឹងថា៖កម្លាំងបានចុះបង្ក្រាបករណីគ្រឿងញៀនហើយបានចាប់ជនសង្ស័យចំនួន៦នាក់មានស្រី៣នាក់និងដកហូតវត្ថុតាងរួមមាន៖១ម្សៅក្រាមពណ៌សថ្លាសង្ស័យម៉ាទឹកកក២៧កញ្ចប់។
គ្រឿងញៀនប្រភេទយ៉ាម៉ាWYចំនួន៣៣៩គ្រាប់,ជញ្ជីងថ្លឹងគ្រឿងញៀន២គ្រឿង,ទូរស័ព្ទ៧គ្រឿង,ថង់ប្លាស្ទីក២ដុំ,ដែកកេះ៥ដើម,ដបសម្រាប់ជក់គ្រឿងញៀន១និងកាំភ្លើងច្នៃ២ដើម។ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានចាប់ខ្លួននិងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *