ព័ត៌មានសន្តិសុខសង្គម

រថយន្តបុកជាមួយគោយន្តកន្ត្រៃ បណ្ដាលឲ្យ២នាក់រងរបួសធ្ងន់

កំពង់ស្ពឺ៖គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តតួររីសបុកជាមួយគោយន្តកន្ត្រៃបណ្តាលឱ្យខូចខាតយ៉ាងដំណំនិងមនុស្សចំនួន២នាក់បានរងរបួសធ្ងន់។
នគរបាលស្រុកថ្ពងបានឱ្យដឹងថា កាលពីយប់ថ្ងៃទី១៨ ខែមករាមានគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តសាំយ៉ុងប្រភេទតួររីសបានបុកជាមួយគោយន្តកន្ត្រៃដំណើរបញ្ច្រាសគ្នាបណ្តាលឱ្យមនុស្ស២នាក់រងរបួសធ្ងន់។ហេតុការណ៍នេះបានកើតឡើងស្ថិតនៅលើផ្លូវលេខ៤៤ ភូមិគោល ឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។
មុនកើតហេតុគោយន្តកន្ត្រៃសណ្តោងរទេះដឹកឈើបើកពីកើតទៅលិច។មកដល់កន្លែងខាងលើបានដាច់កង់ម្ខាង។ពេលនោះគោយន្តបានរេចង្កូតទៅបុករថយន្តមកពីមុខពេញទំហឹងបណ្តាលឱ្យតៃកុងរថយន្តឈ្មោះ តយ សំអាតអាយុ២៦ឆ្នាំ និងអ្នករួមដំណើរឈ្មោះខែម ឃីម អាយុ៤៦ឆ្នាំរងរបួសធ្ងន់។
ជនរងគ្រោះទាំង២នាក់នៅភូមិដូនទិព្វ ស្រុកថ្ពង ខេត្តកំពង់ស្ពឺត្រូវបានគេជួយដឹកទៅមន្ទីរពេទ្យ។ចំណែកភាគីខាងគោយន្តក្រោយកើតហេតុបានរត់គេចខ្លួនបាត់។សមត្ថកិច្ចបានចុះយកមធ្យោបាយទាំង២គ្រឿងទៅទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលមនោរម្យដើម្បីបន្តនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *