Uncategorized

ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អញ្ជើញជាអធិបតីក្នុងកម្មវិធីផ្សព្វផ្សាយសេចក្តីសម្រេច ស្ដីពីការកែសម្រួលសមាសភាពគណៈបញ្ជាការនគរបាលជាតិ ប្រចាំទិសភូមិភាគ ៥

បន្ទាយមានជ័យ៖ ថ្ងៃអាទិត្យ ៧រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំកងកម្លាំង ចូលប្រជុំផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការកែសម្រួលសមាសភាពគណៈបញ្ជាការនគរបាលជាតិ ប្រចាំទិសភូមិភាគទី៥ ភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការ នៃគណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគ ៣-៤-៥ ឯកឧត្តម លី​ សុវណ្ណារិទ្ធ​ អភិបាលរងខេត្ត​ និងមានការអញ្ជើញចូលរួម ពីលោកឧត្តមសេនីយ៍ស្នងការ ស្នងការរងទទួលផែននគរបាលការពារព្រំដែនគោក ខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ បាត់ដំបង និងប៉ៃលិន ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *