ខេត្តព្រះវិហារ៖ប្រជាពលរដ្ឋចំនួន៥៤៦គ្រួសារដែលភាគច្រើនពួកគាត់នៅឯខេត្តឩត្តមានជ័យដោយពួកគាត់ទាំងនេះបានកេណ្ឌគ្នីគ្នាមករុករានទន្ទ្រានយកដីដែលគ្រប់គ្រងដោយរដ្ឋមួយចំណែកនឹងមួយចំណែកទៀតជាដីរបស់ក្រុមហ៊ុនមេត្រីភាព។ក្រោយមកបានកើតរឿងរ៉ាវវិវាទដីធ្លីរវាងប្រជាពលរដ្ឋជាមួយនឹងក្រុមហ៊ុនមេត្រីភាពដែលមានទីតាំងស្ថិតក្នុងភូមិអន្ទិលឃុំយាងស្រុកជាំក្សាន្តខេត្តព្រះវិហារនេះ។
បន្ទាប់មកក្រោមការសម្របសម្រួលរបស់លោកអភិបាលខេត្តព្រះវិហារត្រូវបានក្រុមប្រជាពលរដ្ឋទាំង៥៤៦គ្រួសារនេះព្រមទទួលយកដីសម្បទានសង្គមកិច្ចដែលរាជរដ្ឋបាលបានផ្តល់ជូនដល់ពួកគាត់ក្នុងមួយគ្រួសារចំនួន២ហិកតាដោយក្តីរីករាយជាទីបំផុត។
គួរបញ្ជាក់ថាការប្រគល់និងព្រមទទួលយកនូវចុងសន្លឹកក៏ដូចបណ្ណកម្មសិទ្ធិកាន់កាប់លើដីចំនួន២ហិកតារបស់ប្រជាពលរដ្ឋទាំង៥៤៦គ្រួសារនេះគឺបានប្រព្រឹត្តធ្វើឡើងនៅព្រឹកថ្ងៃទី១៦ខែមិថុនាឆ្នាំ២០២០ក្រោមវត្តមានលោកអ៊ុងវុទ្ធីអភិបាលរងខេត្តតំណាងលោកប្រាក់សុវណ្ណអភិបាលខេត្ត,លោកសំសារឿនប្រធានមន្ទីរដែនដីនរគរូបនីយកម្មសំណងនិងសូរិយោដីខេត្ត,លោកអភិបាលរងស្រុកជាំក្សាន្តព្រមទាំងកម្លាំងប្រដាប់អាវុធទាំង២ប្រភេទផងដែរ។
ឆ្លៀតក្នុងឱកាសនោះដែរលោកសំសារឿនប្រធានមន្ទីរសូរិយោដីខេត្តក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលបានលើកគ្នាឡើងទៅតវ៉ានៅភ្នំពេញតាមកាអូសទាញឬក៏ញុះញុងពីសំណាក់មេខ្យល់មួយចំនួនតូចឱ្យលោកឆាប់ត្រឡប់មកចុះឈ្មោះទទួលដី២ហិកតា។ដែលរដ្ឋបាលខេត្តព្រះវិហារបែងចែកជូនដើម្បីបន្តរធ្វើជាប្លង់រឹងស្របច្បាប់នាពេលដ៏ខ្លីខាងមុខនេះ៕