Uncategorized

សមត្ថកិច្ចតាមចាប់ជន៣នាក់បើករថយន្តគេចគោលដៅត្រួតពិនិត្យរកឃើញថ្នាំញៀន

​ព្រះសីហនុ​៖​កម្លាំង​សមត្ថកិច្ច​ស្រុក​កំពង់សីលា​ខេត្ត​ព្រះសីហនុ​កាលពី​យប់​ថ្ងៃទី​២៧​ខែតុលា​ឆ្នាំ​២០២០ បាន​ចុះ​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ​នៅ​ផ្លូវជាតិ​លេខ​៤​ក្នុងស្រុក​កំពង់សីលា​មាន​រថយន្ត​មួយគ្រឿង​មកដល់​គោលដៅ​ត្រួតពិនិត្យបាន​បើក​គេច​ពី​ការត្រួតពិនិត្យ​។​ប៉ុន្តែ​សមត្ថកិច្ច​បាន​ដេញតាម​ឃាត់​នាំយកមក​គោលដៅ​ត្រួតពិនិត្យ​វិញ​។​
​រថយន្ត​នេះ​ម៉ាក​ស្តា​រិច​ពណ៌​ទឹកប្រាក់​បើកបរ​ដោយ​ជនជាតិ​ចិន​មាន​ទិសដៅ​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ មាន​អ្នករួមដំណើរ ចំនួន​៣​នាក់​មានឈ្មោះ​Feng Yu ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​ជនជាតិ​ចិន​អ្នកបើកបរ​។ ២.​ឈ្មោះ Gao Ying Kai ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ ចិន អ្នករួមដំណើរ ៣.​ឈ្មោះ Vu Thi Minh Hien ភេទ​ស្រី អាយុ​៣០​ឆ្នាំ ជនជាតិ​វៀតណាម អ្នករួមដំណើរ​។​

​ក្រោយ​ត្រួត​ពិនិត្យឃើញ​មាន ៖ ១.​ម្សៅ​សារធាតុ​ញៀន ម៉ា​ទឹកកក ចំនួន​៧​កញ្ចប់​ធំ​២​កញ្ចប់ តូច​៥​កញ្ចប់​។​កញ្ឆា​ក្រៀម​១​កញ្ចប់​តូច និង​ថ្នាំ​ពណ៌​ខៀវ​៦​គ្រាប់ ។ ២.​ខ្នោះដៃ​ចំនួន​១​គូ ៣.​ដំបងឆក់​ចំនួន​០១​ដើម ៤.​ទូរស័ព្ទដៃ ចំនួន​៤​គ្រឿង ៥.​រថយន្ត​ម៉ាក ស្តា​រិច ពណ៌​ទឹកប្រាក់ ស្លាក​លេខ​ភ្នំពេញ ២AZ៨៤៨១ ចំនួន​១​គ្រឿង និង​វត្ថុតាង​មួយចំនួនទៀត​។​

​បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង​ត្រូវបាន​ឃាត់ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់សីលា​ដើម្បី​បន្ត​នីតិវិធី ៕​សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *