Uncategorized

មន្ត្រីការិយាល័យជម្រកសត្វព្រៃព្រះរកា-ឆែប និងមន្ត្រីការិយាល័យដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ឃាត់រថយន្តដឹកឈើខុសច្បាប់

មន្ទីរបរិស្ថានខេត្ដព្រះវិហារ

មន្ត្រីការិយាល័យដែនជម្រកសត្វព្រៃព្រះរកា-ឆែប និងមន្ត្រីការិយាល័យដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ឃាត់រថយន្ត បានចំនួន០១គ្រឿងម៉ាក់ HILUX-VIGO ពណ៌ត្រីអ៊ីគ្មានស្លាកលេខ សណ្តោងរ៉ឺម៉កដឹកឈើចម្រុះចំនួន ៦.២១៧ម៉ែត្រគូប នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ចំពោះ វត្ថុតាង ក្រុមការងារ បានយកមករក្សាទុកនៅស្នាក់ការអូរកក់។

ដោយឡែកថ្ងៃទី២៤-២៧ ខែតុលា ឆ្នាំ២០២០ មន្ត្រីប្រចាំស្នាក់ការអូរកក់ និងទាហានស្រុករង ត្បែងមានជ័យ បានចុះល្បាតចំណុចវាលក្បុង តំណាក់យាយ អូរក្រូច ស្ថិតក្នុងស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ចាប់ដកហូតបានរណាយន្ត ចំនួន០៣គ្រឿង និងរកឃើញអាវុធកែច្នៃចំនួន០៣ដើម យកមករក្សាទុកនៅស្នាក់ការអូរកក់ផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *