Uncategorized

ថៃឲ្យពលករខ្មែរនៅក្នុងព្រៃរបោះព្រំដែនមកកម្ពុជាវិញព្រោះបារម្ភអត់អាហារ

 

បន្ទាយមានជ័យ/ព្រំដែន​កម្ពុជា​-​ថៃ​៖​ពលករ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់ ហើយ​ត្រូវ​ចាញ់បោក​មេខ្យល់ លើក​នេះ​ត្រូវបាន សមត្ថកិច្ច​កងកម្លាំង ថៃ​ប្រមូល​ពី​ក្នុង​ក្នុង​ព្រៃរបោះ​ព្រំដែន​ព្រោះ​បារម្ភ​អត់​អាហារ​។​

​ប្រភពពី​សមត្ថកិច្ច​បា​ន​ឱ្យដឹង​កាលពី​ថ្ងៃទី​១០​ខែមិថុនា​ឆ្នាំ​២០២០​ថា​៖​ពលករ​ខ្មែរ​មាន​គ្នា​២១​នាក់​។​ពួកគេ​បានមក​លាក់ខ្លួន​នៅ​ច្រករបៀង​ព្រំដែន​ពី​ខាង​កម្ពុជា​នៅឡើយ​ទេ​(ភូមិសាស្ត្រ​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​ទល់មុខ​ស្រុក​អារញ្ញ​ប្រាថេត​ខេត្ត​ស្រះកែវ​)​។​ពួកគេ​មាន​គោលដៅ​ទៅរក​ការងារ​ធ្វើ​នៅ​ការដ្ឋាន​សំណង់​និង​កន្លែងធ្វើការ​នានា​នៅ​រាជធានី​បាងកក ។​

​ពួកគេ​បាន​មន្ត្រី​បាន​ដឹកនាំ​កម្លាំង​ចុះ​ឡោមព័ទ្ធ​និង​ឆ្មក់​ចូលក្នុង​ការឃាត់ខ្លួន​ស​រុ​ប​មនុស្ស​ចំនួន​២១​នាក់​/ ស្រី​១៥​នាក់​។​ពលករ​ទាំងនោះ​ថា​ពួកគេ​ជា​កម្មករ​ស៊ីឈ្នួល​រក​ព្រឹក​ស៊ី​ល្ងាច​ហើយ​ចង់​ទៅរក​ការងារ​ធ្វើ​នៅ​ថៃ​ឡើងវិញ។ព្រោះ​ការរស់នៅ​នៅ​ស្រុក​ខ្មែរ​នាបច្ចុប្បន្ន​គ្មាន​ការងារ​នាំឱ្យ​គ្មាន​លុយ​គ្មាន​អី​ហូបចុក ។
​ហេតុនេះ​ការ​ស៊ូទ្រាំ​ខ្លាច​ជំងឺ​កូវីដ១៩គឺ​មានតែ​ដាច់បាយ​ហើយ​។​ចឹ​ង​ហើយ​បានជា​ពួក​គ​បាន​ប្រថុយ​ចូល​ប្រទេស​ថៃ​ដើម្បី​ទៅរក​ការងារ​ធ្វើ​នៅ​ទីក្រុង​បាងកក​និង​ខេត្ត​ឈុន​បូរី ។​ពួកគេ​ត្រូវបាន​អ្នករត់ពន្ធ មនុស្ស​ជាមេខ្យល់នាំចូល​ធ្វើ​ការងារ​សំណង់​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *