ខេត្តកំពង់ឆ្នាំង:មានការភា្ញក់ផ្អើលដោយប្រជាពលរដ្ឋប្រទះឃើញសាកសពបុរសម្នាក់អណ្តែតទឹកទន្លេ។ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅដងទន្លេត្រើយខាងលិចជិតផែថ្មីស្ថិតក្នុងភូមិចុងកោះសង្កាត់ផ្សារឆ្នាំងកាលពីថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០២០។
លោកវរសេនីយ៍ឯកឆាយខេរ័ត្នអធិការនគរបាលក្រុងកំពង់ឆ្នាំងបានឱ្យដឹងថាៈសាកសពត្រូវបានគេស្គាល់ឈ្មោះយុនម៉ៅភេទប្រុសអាយុប្រហែលជាង៣០ឆ្នាំនៅភូមិកំពង់បឹងឃុំកំពង់ហាវស្រុកកំពង់លែង។ប្រភពបានបន្តថាជនរងគ្រោះត្រូវបានបាត់ចេញពីផ្ទះរយៈពេល៣ថ្ងៃមកហើយក្រុមគ្រួសារបានដើររកដែរតែមិនឃើញ។ទើបតែប្រទះឃើញលង់ទឹកស្លាប់នៅក្រុងកំពង់ឆ្នាំងថ្ងៃនេះទៅវិញ៕សហការី