កណ្ដាល៖គ្រោះថ្នាក់ចរាចរណ៍មួយដោយរថយន្តបុកបន្តគ្នា៣គ្រឿងបណា្តលឱ្យស្លាប់ម្នាក់រងរបួស១៤នាក់រដូករណែលពេញផ្លូវ។ហេតុការណ៍នេះបានកើតឡើងស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១ក្នុងគីឡូម៉ែត្រលេខ៤៨,៤៩ចំណុចភូមិពោធិ៍មៀវឃុំគគីរធំស្រុកកៀនស្វាយខេត្តកណ្តាលកាលពីព្រលប់ថ្ងៃទី២៤ខែមិថុនាឆ្នាំ២០២០។
សមត្ថកិច្ចបានឱ្យដឹងថាមុនកើតហេតុមាន រថយន្តម៉ាក KIA FRON TIER ពណ៌ខៀវ ប្រភេទបែន គ្មានពាក់ស្លាកលេខបើកបរដោយឈ្មោះម៉មប៉ិចសារក្សភេទប្រុសអាយុ៣៦ឆ្នាំមានទីលំនៅភូមិសំរោងក្អែរ២ឃុំសំរោងធំស្រុកកៀនស្វាយខេត្តកណ្តាល។បើកទិសដៅពីអ្នកលឿងទៅភ្នំពេញតាមផ្លូវជាតិលេខ១។
ពេលមកដល់ចំណុចកើហេតុបានបុកជាមួយរថយន្តម៉ាកHYUNDAIពណ៌សប្រភេទដឹកទំនិញដឹកកម្មករពាក់ស្លាកលេខភ្នំពេញ3D5841បើកបរដោយឈ្មោះផាន់ភេទប្រុសអាយុ៣៨ឆ្នាំជនជាតិខ្មែរមុខរបរបើកបរេថយន្តមានទីលំនៅភូមិក្រាំងក្អកឃុំកំពង់សឹង្ហស្រុកព្រះស្តេចខេត្តព្រៃវែងដែលបើកមានទិសផ្ទុយគ្នាបណ្តាលឱ្យក្រឡាប់។
ស្របពេលនោះមានរថយន្តម៉ាកSANGYONGISTANAពណ៌លឿងប្រភេទដឹកអ្នកដំណើរពាក់ស្លាកលេខភ្នំពេញ2I6439បើកបរដោយឈ្មោះផនមនោរម្យភេទប្រុសអាយុ៣១ឆ្នាំមានទីលំនៅភូមិក្រាំងក្អកឃុំកំពង់សឹង្ហស្រុកព្រះស្តេចខេត្តព្រៃវែងបើកដឹកកម្មករមានទិសដៅពីភ្នំពេញទៅអ្នកលឿង។មកបុករថយន្តបែននោះបន្ថែមទៀតបណ្តាលឱ្យស្លាប់អ្នកបើកបររថយន្តបែនឈ្មោះម៉មប៉ិចសារក្សនៅនឹងកន្លែងកើតហេតុ។ក្នុងនោះរងរបួសចំនួន១៤នាក់ស្រី១៣នាក់។ចំណែករថយន្ត៣គ្រឿងបានយកមករក្សាទុកនៅអធិការដ្ឋានស្រុកកៀនស្វាយដើម្បីបន្តនីតិវីធី៕