Uncategorized

ចែកកូនកង្កែបដល់សហគមន៍ដើម្បីបង្កើនចំណេះដឹងក្នុងការចិញ្ចឹម

 

កំពង់ស្ពឺ​៖​អភិបាលស្រុក​បសេដ្ឋ​បាន​ចុះទៅ​ចែក​កូន​កង្កែប​ដែលជា​សត្វ​ធន់​និង​អាកាសធាតុ​ទៅដល់​ប្រជា​សហគមន៍​ប្រមាណ​ជា​៤៨​គ្រួសារ​ដើម្បី​បង្កើន​ចំណេះដឹង​ក្នុងការ​ចិញ្ចឹម​និង​សម្រួល​ជីវភាព​ប្រចាំថ្ងៃ​។​សហគមន៍​ស្ថិតនៅ​ក្នុងភូមិ​អូរ​ចា​ឃុំ​ពោធិ​ម្រា​ល ស្រុក​បសេដ្ឋ​ខេត្តកំពង់ស្ពឺ កាលពី​ព្រឹក​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០២០​។​

​លោក​ឈឺ​ន​សុធន​អភិបាលស្រុក​បសេដ្ឋ​បាន​មានប្រសាសន៍​ក្នុង​ពិធី​ចែក​ពូជ​និង​កូន​កង្កែប​នេះ​ថា​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ស្រុក​បសេដ្ឋ​សហការ​ជាមួយនឹង​អង្គការ​អភិវឌ្ឍន៍​និង​ការពារ​បរិស្ថាន​ePDO​។​គឺធ្វើឡើង​ចំពេល​ដែល​ប្រជាពលរដ្ឋ​ចំណាកស្រុក​វិល​ចូល​ភូមិកំណើត​របស់ខ្លួន​មាន​កំណើន​ច្រើនជាងគេ​តាម​បណ្ដា​ក្រុង​ស្រុក​ដទៃទៀត​ក្នុង​ខេត្តកំពង់ស្ពឺ​ក្នុងអំឡុងពេល​មាន​ផ្ទុះ​ជំងឺ​រលាក​ផ្លូវដង្ហើម​ថ្មី Covid-19 ដែល​ពិភពលោក​កំពុងមាន​ការព្រួយបារម្ភ​។

​លោក​បាន​បន្ត​ការចែករំលែក​នូវ​បទពិសោធន៍​ក៏ដូចជា​ការចែកជូន​នូវ​ពូជ​ព្រមទាំង​កូន​កង្កែប​ទៅដល់​ប្រជា​សហគមន៍​នៅក្នុង​ស្រុក​បសេដ្ឋ​។​ជាការ​គិតគូរ​យ៉ាងច្បាស់​លាស់​ដល់​សុខទុក្ខ​និង​ជីវភាព​ប្រជា​សហគមន៍​ឱ្យ​ចេះ​ដាំ​ដំណាំ​និង​ចិញ្ចឹមសត្វ​ធន់​ទៅនឹង​ការ​បម្រែបម្រួល​អាកាសធាតុ​ដើម្បីឱ្យ​ប្រជាពលរដ្ឋ​មានការ​ងារ​ធ្វើ​ផង​និង​បង្កើន​ប្រាក់ចំណូល​ជីវភាព​រស់នៅ​របស់​ប្រជា​សហគមន៍​ឱ្យ​កាន់តែ​ប្រសើរឡើង​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *