Uncategorized

ពស់ស្រការចាស់ចឹកស្រី្តម្នាក់គ្រូពេទ្យជួយសង្គ្រោះទាន់

 

​បន្ទាយមានជ័យ​៖​ពស់​ស្រការ​ចាស់​បាន​ចឹក​ស្ត្រី​ម្នាក់​ពេល​ទៅ​ជំរ​:​ស្មៅ​ដំ​ទ្បូ​ង​មី​។​ប៉ុន្តែ​មិន​គ្រោះថ្នាក់​ដល់​ជីវិត​ព្រោះ​បាន​ដឹក​ទៅដល់​មន្ទីរពេទ្យ​ហើយ​មាន​គ្រូពេទ្យ​ជំនាញ​ពិនិត្យ​សង្គ្រោះ​ទាន់ពេល​។​លោក​វរសេនីយ៍ឯក​ជា​ស្លូញ​អធិការនគរបាល​ស្រុក​ស្វាយចេក​បាន​ប្រាប់ឱ្យ​ដឹងថា​៖ ស្ត្រី​រងគ្រោះ​មានឈ្មោះ យ៉​ន យ៉ាន អាយុ​៣៩ ឆ្នាំ រស់នៅ​ភូមិ​សំរោង ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ​។​

​នៅ​មុនពេល​កើតហេតុ​នោះ​ជនរងគ្រោះ​បាន​ជំរ​:​ស្មៅ​ដំ​ទ្បូ​ង​មី​នៅ​ខាងជើង​ភូមិ​។​កំពុង​ជំរ​:​ស្មៅ​កាលពី​ថ្ងៃទី​២​ខែមិថុនា​ឆ្នាំ​២០២០​ក៏ត្រូវ​បាន​ពស់​ស្រកា​ចាស់​ចឹក​ត្រូវ​ត្រង់​ខ្នងជើង​ខាងស្តាំ​។​បាន​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​ដឹក​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ថ្មពួក​។​ដោយសារ​ការសង្គ្រោះ​ទាន់ពេល​និង​បានការ​យកចិត្តទុកដាក់​ពី​ក្រុមគ្រូពេទ្យ​ទើប​ជនរងគ្រោះ​បាន​រួច​ជីវិត ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *