Uncategorized

ជំនន់ទឹកភ្លៀងអាជ្ញាធរប្រាប់ពលរដ្ឋដែលរស់នៅតាមដងស្ទឹងសង្កែសូមប្រុងប្រយ័ត្ន

 

​បាត់ដំបងៈ​កាលពី​រសៀល ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០២០អាជ្ញាធរខេត្ត​បាត់ដំបង បាន​ជូនដំណឹង ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​រស់​នៅតាម​បណ្តោយ ដងស្ទឹង​សង្កែ សូមឱ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​ជំនន់​ទឹកភ្លៀង ដោយសារ​ភ្លៀង នៅតែ​បន្ត​ធ្លាក់ នៅ​ប៉ែក​ខាងលើ។ ធ្វើឱ្យ​អាង​ស្តុក​ទឹក​ពេញប្រៀប ដែល​ត្រូវ​បើកទ្វារ​ទឹក​បង្ហូរ​ចូល ក្នុង​ស្ទឹង​សង្កែ ដែល​ធ្វើឱ្យ​កម្ពស់​ទឹក​ក្នុង​ស្ទឹង មានការ​កើនឡើង អាច​នៅ​យប់​នេះ ឬ​ព្រឹកស្អែក ។​

​អាស្រ័យហេតុនេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ។ តាម​ព័ត៌មាន​បឋម នៅ​តំបន់​ទំនាប នៃ​ស្រុក​មួយចំនួន ក្នុង​ខេត្តបាត់ដំបង ត្រូវបាន​ទឹក​ជន់​លិច ក្នុងនោះ​មានស្រុក​សំឡូត រុក្ខ​គិរី មោងឫស្សី ភ្នំព្រឹក កំរៀង ប​វេ​ល និង​ស្រុក​សំពៅ​លូន ៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *