Uncategorized

សពបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ត្រូវគេប្រទះឃើញអណ្ដែតទឹកទន្លេសាប

 

ភ្នំពេញ៖​បុរស​វ័យ​ចំណាស់​ម្នាក់​បាន​ស្លាប់​ដោយ​គេ​ប្រទះឃើញ​អណ្តែត​ទឹកទន្លេ​សាប​មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​នោះទេ​។​ហេតុការណ៍​នេះ​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​នៅ​ចំណុច​ក្នុង​ទឹកទន្លេ​សាប​ត្រើយ​ខាងលិច​មុខ​អាគារ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC)​ផ្លូវ​ព្រះស៊ីសុវត្ថិ​ភូមិ​១១​សង្កាត់​ស្រះចក​ខណ្ឌដូនពេញ​កាល​ពី​ព្រឹក​ថ្ងៃទី​២៧​ខែកក្កដា​ឆ្នាំ​២០២០​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា​សព​បុរស​នេះ​មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​នោះទេ​មាន​អាយុ​ប្រហែល​៥០​ឆ្នាំ សក់ខ្មៅ​លាយ​ស្កូវ ពុកចង្កា​ស្កូវ ពាក់អាវ​យឺត​ក​បើកដៃ​វែង​ឆ្នូត​បង្កង់ ស្លៀកខោ​ជើងវែង​ពណ៌​ខ្មៅ និង​ស្លៀកខោ​ក្នុង​កៅស៊ូ​ជើង​ខ្លី​ក្រឡា​ការ៉ូ​(​ស​ខ្មៅ​)​។​

​បន្ទាប់ពី​កើតហេតុ​កម្លាំង​ជំនាញ​ខណ្ឌ​នឹង​ប៉ុស្តិ៍​បាន​ចុះ​ដល់​កន្លែងកើតហេតុ​ហើយ​រាយការណ៍​ជូន​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​និង​បាន​សហការ​ជាមួយ​ការិយាល័យ​បច្ចេកទេស​វិឡា​សាស្ត្រ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ពិនិត្យ​កន្លែងកើតហេតុ​និង​សព​។​

​ឆ្លងតាម​ការពិនិត្យរ​បស់​លោក​ឧកញ៉ា​វេជ្ជបណ្ឌិត​នង​សុវណ្ណ​រ័ត្ន​គ្រូពេទ្យ​កោសល្យ​វិ​ច្ច័​យ​រាជធានី​ភ្នំពេញ​និង​ជំនាញ​បច្ចេកទេស​វិទ្យាសាស្ត្រ​បានបញ្ជាក់​ថា​សព​ស្លាប់​ដោយសារ​លង់ទឹក​។​ក្រោយមក​មន្ត្រី​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ស្រះចក​យកទៅ​តម្កល់​នៅ​វត្ត​ទួល​សត្ត​វ័​ត្ថ​ហៅ​វត្ត​ទួល​អស់លោក​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *