Uncategorized

មិនមានការបិទប្រទេសកម្ពុជាឬហាមដំណើរពីខេត្ត១ទៅខេត្ត១ដូចពាក្យចចាមអារាមនោះទេ

 

​ភ្នំពេញ​៖​នៅ​ព្រឹក​ទី​១២​ខែវិច្ឆិកា​ឆ្នាំ​២០២០​នេះ​សម្ដេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បានលើកឡើង​តាម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ថា​៖​បងប្អូន​ជនរួមជាតិ​ជាទីគោរព​ស្រឡាញ់​ថ្មីៗ​នេះ​មាន​មនុស្ស​អាក្រក់​មួយចំនួន​បាន​បំផុស​ពាក្យ​ច​ចាម​អារាម​ថា​រាជរដ្ឋាភិបាល​នឹង​បិទ​រាជធានី​ភ្នំពេញ​និង​ហាមឃាត់​ការធ្វើដំណើរ​ពី​ខេត្ត​មួយ​ទៅកាន់​ខេត្ត​មួយ​។​
​ក្នុងឋានៈ​ជា​ប្រមុខ​រាជរដ្ឋាភិបាល​ខ្ញុំ​សូមបញ្ជាក់ថា​នឹង​មិនមាន​ការបិទ​ប្រទេស ឬ​រាជធានី​ខេត្ត ឬ​តំបន់​ណាមួយ​នោះទេ​។​ការឃោសនា​អកុសល​របស់​ពួក​អាក្រក់​ទាំងនេះ​សំដៅ​ធ្វើឱ្យ​ប្រទេស​មាន​ចលាចល​ទំនិញ​ឡើងថ្លៃ​ប្រជាជន​រស់នៅ​មិនបាន​ស្ងប់ចិត្ត​ដើម្បី​ពួកគេ​គេង​ចំណេញ​ខាង​នយោបាយ​តែប៉ុណ្ណោះ​។​
​បញ្ហាសំខាន់​ក្នុងការ​ប្រយុទ្ធ​ជាមួយ​ជម្ងឺ​កូ​វីដ​-១៩​នៅពេលនេះ​គឺ​ប្រជាជន​គ្រប់រូប​ការពារ​ខ្លួន​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ពិសេស​ការពាក់​ម៉ាស់ ការ​លាងដៃ ការមិន​ជួបជុំ​ប្រមូលផ្តុំ ការរក្សា​
​គម្លាត​សុវត្ថិភាព​។​ល​។​
​សម្រាប់​ការពាក់​ម៉ាស់​ដែល​កាលពី​ម្សិលមិញ​នេះ​ខ្ញុំ​បាន​បញ្ជា​ឱ្យ​បញ្ចេញ​ម៉ាស់​ក្រណាត់​ចំនួន​២​លាន​ម៉ាស់​ជូនទៅ​សាលា​រាជធានី​ភ្នំពេញ​ដើម្បី​ចែកជូន​ប្រជាជន​ក្រីក្រ​។​នគរបាល​ចរាចរណ៍​ក៏​នឹង​ជូន​ម៉ាស់​សម្រាប់​អ្នកជិះ​កង់​ជិះ​ម៉ូតូ​ដែល​មិនបាន​ពាក់​ម៉ាស់​។​សូម​បងប្អូន​ពាក់​ម៉ាស់​ទាំងអស់គ្នា​ដើម្បី​យើង​ឈានទៅ​បញ្ចប់​ព្រិ​ត្តិ​ការណ៍​៣​វិ​ច្ឆ​កា​ឱយបាន​ឆាប់​ដើម្បី​នាំ​ប្រទេស​មកកាន់​ភាពប្រក្រតី​ដូច​មុន​ថ្ងៃ​៣ វិច្ឆិកា ២០២០ វិញ​។​
​សម្រាប់​បងប្អូន​ដែល​បាន​នឹង​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​ផ្ទះ​ត្រូវ​បន្តធ្វើ​ឱ្យបាន​ហ្មត់ចត់​នឹង​សូម​អាជ្ញាធរ​មូលដ្ឋាន​តាមដាន​ត្រួតពិនិត្យ​នឹង​ជួយ​ដោះស្រាយ​ជីវភាព​សម្រាប់​គ្រួសារ​ក្រីក្រ​ដែល​ពួកគាត់​មិនអាច​ចេញ​ប្រកប​របរ​រកស៊ី​បាន​ក្នុង​ពេលធ្វើ​ច​ត្តា​ឡី​ស័ក​។ ត្រូវ​ផ្តល់​ស្បៀងអាហារ​ជូន​ពួកគាត់​កុំឱ្យ​ពួកគាត់​ខ្វះ​
​ស្បៀងអាហារ​ក្នុងពេល​ធ្វើ​ច​ត្តា​ឡី​ស័ក​។​សូម​ជូនពរ​បងប្អូន​ជនរួមជាតិ​ជួបតែ​សេចក្តីសុខ​សេចក្តីចំរើន​។​

​សូម​រំលឹកថា​៖ ថ្មីៗ​នេះ​មានការ​ស៊ែរ​សំឡេង​របស់​សម្ដេច​តេ​ជោ​បន្ត​គ្នា​ដែល​លើកឡើង​ពី​ការហាម ឃាត់​ចំពោះ​ការធ្វើដំណើរ​ឆ្លងខេត្ត និង​ប្រុង​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​ដើម្បី​ទប់ស្កាត់​កូ​វីដ​១៩ ។​
​តាមពិត​សំឡេង​របស់​សម្ដេច​នោះ​គឺជា​សំឡេង​ចាស់​ទេ​ដែល​សម្ដេច​បានលើកឡើង​តាំងពី​ដើមឆ្នាំ​២០២០៕​សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *