Uncategorized

រថយន្តបុកជាមួយរថយន្តបណ្ដាលឲ្យខូចខាតយ៉ាងដំណំក្នុងខណ្ឌចំការមន

 

​ភ្នំពេញ​៖​រថយន្តបុក​ជាមួយ​រថយន្ត​បណ្ដាលឱ្យ​ខូចខាត​យ៉ាង​ដំណាំ​នៅត្រង់​ផ្លូវ​លេខ​១០៥​កែង​ផ្លូវ​៤៥៦​ស្ថិតនៅក្នុង​សង្កាត់​បឹងត្របែក​ខណ្ឌចំការមន​កាលពី​យប់​ថ្ងៃទី​១១​ខែវិច្ឆិកា​ឆ្នាំ​២០២០​។​

​សាក្សី​បានឱ្យដឹងថាៈ​មុន​កើតហេតុ​គេ​ឃើញ​រថយន្ត​កាមរី​ឆ្លាម​ពណ៌​ទឹកប្រាក់​ពាក់​ផ្លាកលេខ​ភ្នំពេញ​2M.8144​បើក​តាម​បណ្ដោយ​ផ្លូវ​៤៥៦​ក្នុង​ល្បឿន​។​ខណៈ​មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​រថយន្ត​កូរូឡាពណ៌​ស​ស៊េរី​ឆ្នាំ​២០០៣​ពាក់​ផ្លាកលេខ​ភ្នំពេញ​2AX.2067​មក​បុកពី​ចំហៀង​បណ្ដាលឱ្យ​រថយន្ត​ទាំងពីរ​ខូច​ខាង​យ៉ាងដំណំ​។​តែ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​មិនមាន​នរណាម្នាក់​រងរ​បួស​ធ្ងន់ធ្ងរទេ​។​
​ក្រោយពី​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ចុះមក​វាស់វែង​ស្ទូច​យក​រថយន្ដ​ទាំងពីរ​គ្រឿង​ទៅ​រក្សាទុក​នៅ​កន្លែង​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *