បាត់ដំបង៖កម្លាំងប្រឆាំងគ្រឿងញៀនខេត្តកាលពីរសៀលថ្ងៃទី១១ខែមិថុនាឆ្នាំ២០២០បានបញ្ជូនជនសង្ស៏យម្នាក់និងថ្នាំញៀនម៉ាទឹកកក១ថង់ទម្ងន់៣,៨៥ក្រាមទៅតុលាការពីបទរជួញដូរគ្រឿងញៀន។ជនសង្ស័យរូបនេះត្រូវកម្លាំងឃាត់ខ្លួនបានកាលពីរំលងអាធ្រាត្រចូលថ្ងៃទីថ្ងៃទ័១០ខែមិថុនាឆ្នាំ២០២០នៅចំណុចក្រុមទី៣ភូមិអូរតាគាំ២សង្កាត់ទួលតាឯកក្រុងបាត់ដំបងខេត្តបាត់ដំបង។
លោកវរសេនីយ៍ទោសុខនិមលនាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបានឱ្យដឹងថាជនសង្ស័យមានឈ្មោះភាធឿនភេទប្រុសអាយុ៤០ឆ្នាំស្នាក់នៅក្មុងវត្តដំរីសនៅភូមិកម្មករសង្កាត់ស្វាយន៉ោក្រុងបាត់ដំបងព្រមទាំងដកហូតបានរួមមាន:ថ្នាំញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកកICE)ចំនូន១ថង់ទម្ងន់៣,៨៥ក្រាមទូរស័ព្ទដៃ១គ្រឿង(ចាស់)កាបូបដាក់លុយ១អំពូលទែម៉ូម៉ែត្រ១កង់១និងរ៉ឺម៉កសណ្តោង១។លុយខ្មែរ១២ម៉ឹនរៀល៕