Uncategorized

សមត្ថកិច្ចដាក់ខ្នោះរថយន្តពីបទចតឲ្យប៉ះពាល់សណ្ដាប់ធ្នាប់

 

ខេត្តព្រះសីហនុ៖រថយន្តCRVមួយគ្រឿងត្រូវបានសមត្ថកិច្ចប្រើវិធានការក្តៅដោយដាក់ខ្នោះកង់មុខជាប់មិនឱ្យដំណើរការទៅមុខរួច។សមត្ថកិច្ចបានអះអាងថារថយន្តនេះចតល្មើសបំរាមរបស់អាជ្ញាធរស្រុកព្រៃនប់ ធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។

មន្ត្រីអាជ្ញាធរស្រុកព្រៃនប់បានឱ្យដឹងថាសមត្ថកិច្ចអនុវត្តន៍នូវសេចក្តីជូនដំណឹងរបស់ស្រុកកាលពីថ្ងៃ១១ចខែមិថុនាឆ្នាំ២០២០មុខផ្សារវាលរេញឃាត់បានរថយន្ត១គ្រឿងយកមករក្សាទុកនៅអធិការនគរបាលស្រុកព្រៃនប់រយៈពេលសិនជាការព្រមានលើកទី១ទើបអនុញ្ញាត្តឱ្យម្ចាស់ចូលខ្លួនមកធ្វើកិច្ចសន្យាចំពោះមុខអាជ្ញាធរប្រគល់ជូនវិញ។

មន្ត្រីអាជ្ញាធរស្រុកព្រៃនប់សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋចូលរួមអនុវត្តនូវសេចក្តីជូនដំណឹងរបស់ស្រុកដែលជាប្រយោជន៍សាធារណៈបញ្ឈប់ការចតរថយន្តអនាធិបតេយ្យលើដងផ្លូវជាតិលេខ៤ត្រង់ចំណុចមុខទីផ្សារបន្តទៀត៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *