Uncategorized

មន្ទីរកសិកម្មខេត្តព្រះវិហារចុះហត្ថលេខាជួលសេវាកម្មខាងក្រៅក្នុងឆ្នាំ២០២០

 

​ព្រះវិហារ​៖​កាលពី​ព្រឹក​ថ្ងៃទី​២៩​ខែកក្កដា​ឆ្នាំ​២០២០​នៅ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តព្រះវិហារ​មាន​រៀបចំ​ពិធី​ចុះហត្ថលេខា​ជួល​សេវាកម្ម​ពី​ខាងក្រៅ​ក្នុង​ឆ្នាំ ២០២០(ContractingoutService2020)“​ការផ្សារភ្ជាប់​នៃ​ការកែច្នៃ​ស្រូវ​អង្ករ​ទៅនឹង​ទីផ្សារ​”​របស់​កម្មវិធី​ផ្សព្វ​
​ផ្សាយ​បច្ចេកទេស​ថ្មី​ដែលមាន​ភាព​ធន​នឹង​ការប្រែប្រួល​អាកាសធាតុ​(ASPIRE)​។​ជាមួយ​អង្គការ​អ្នក​ក្សេត្រសាស្ត្រ​និង​ពេទ្យសត្វ​គ្មាន​ព្រំដែន (AVSF) និង​សហភាព​សហគមន៍​កសិក​ម្ម​ព្រះវិហារ​មានជ័យ (PMUAC)​។​
​លោក​ពឹង​ទ្រី​ដា​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តព្រះវិហារ​បានឱ្យដឹង​ថា​៖​កសិករ​ក្នុង​ខេត្តព្រះវិហារ​ចំនួន​៥០០​គ្រួសារ​ទទួលបាន​ការ​គាំទ្រ​សម្រាប់​លើកកម្ពស់​នូវ​ការកែច្នៃ​ស្រូវ​អង្ករ​ដោយ​ឆ្ពោះទៅកាន់​ទីផ្សារ​។​ក្នុង​ពិធី​នេះ​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​មន្ទីរ ទីប្រឹក្សា ASPIRE តំណាង​អង្ក​ការ AVSF​និង​PMUAC​ផងដែរ​។​

​លោក​ពឹង​ទ្រី​ដា​បាន​បន្តថាៈ​គោលបំណង​របស់​សេវាកម្ម​គឺ​ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​នូវ​បណ្តុំ​អាជីវកម្ម​កសិករ​ក្នុងការ​អនុវត្ត​សកម្មភាព​នានា​ដល់​កសិករ​គោលដៅ​ចំនួន​៥០០​គ្រួសារ​សម្រាប់​លើកកម្ពស់​នូវ​ការកែច្នៃ​ស្រូវ​អង្ករ​ដោយ​ឆ្ពោះទៅកាន់​ទីផ្សារ របស់​បណ្តុំ​សហគមន៍ កសិកម្ម​ចំនួន​១៣​ក្នុងស្រុក​ចំនួន ៦​របស់​ខេត្តព្រះវិហារ ។​
​ដោយ​ប្រើប្រាស់​ថវិកា​សរុប​រួម​ចំនួន​៧២.៣៩០USD​ក្នុងនោះ​បានមកពី​ប្រភព​ចំនួន​៣​រួមគ្នា​មាន​៖១,​ការចូលរួម​ពី​អង្ក​ការ AVSF ចំនួន ១.២៧៥០USD ។​២,​ការចូលរួម​ពី PMUAC ចំនួន​១.៨៩០USD និង​៣,​មន្ទីរ​កសិកម្ម​/ASPIRE ចំនួន ៥៧.៧៥០USD ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *