ព័ត៌មានសន្តិសុខសង្គម

តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការខេត្តបន្ទាយមានជ័យ លោកវីរៈសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការនគរបាលក្រុងប៉ោយប៉ែត បាត់ចាត់កម្លាំងវេនប្រចាំបញ្ជានៃអធិការដ្ឋាននគរបាលក្រុង កម្លាំងចរាចរណ៍ និងកម្លាំងនៃប៉ុស្តិ៍រដ្ឋបាលអូរជ្រៅ!

(បន្ទាយមានជ័យ) អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត
យប់ថ្ងៃព្រហស្បតិ៍ ១ កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤
ដោយយោងតាមបទបញ្ជាររបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានចាត់កម្លាំងវេនប្រចាំបញ្ជារនៃអធិការដ្ឋាននគរបាលក្រុង កម្លាំងចរាចរណ៍ និងកម្លាំងនៃប៉ុស្តិ៍រដ្ឋាបាលអូរជ្រៅ
បានដាក់គោលដៅត្រួតពិនិត្យ អាវុធជាតិផ្ទុះ​ និងពិនិត្យជាតិអាកុល ត្រង់ចំណុចផ្លូវបំបែកជាបួនការាស់សាំងសាំបូរី ដែលស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
ដឹកនាំដោយ ៖លោក វ/ទោ តិប ប៊ុនធឿន ឋាន: អធិការរង បានដឹកនាំកម្លាំងអន្តរាគមន៍ កម្លាំងចរាចរណ៍ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរជ្រៅ ចុះប្រតិបត្តិការធ្វើការត្រួតពិនិត្យជាលទ្ធផលពុំមានបទល្មើសអ្វីកើតឡើងគួរអោយកត់សម្គាល់នោះឡើយ។

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *