ព័ត៌មានសន្តិសុខសង្គម

រថយន្តបុកម៉ូតូពីក្រោយ បណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់

ពោធិ៍សាត់៖គ្រោះថ្នាក់ចរាចរណ៍ដោយមានរថយន្តបានបើកបុកម៉ូតូចំពីក្រោយពេញទំហឹង បណ្តាលឱ្យប្តីស្លាប់និងប្រពន្ធរងរបួសធ្ងន់។
ហេតុការណ៍នោះបានកើតឡើងស្ថិតនៅភូមិសានស ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៤ ខែកុម្ភៈ។មន្ត្រីនគរបាលចរាចរណ៍ខេត្តបានឱ្យដឹងថា បុរសបើកម៉ូតូឈ្មោះ យ៉ែមកុសល អាយុ២៥ឆ្នាំនៅភូមិ ឃុំខាងលើបានស្លាប់។
អ្នករួមដំណើរឈ្មោះ ម៉េង ស្រីល័ក្ខអាយុ ២៤ឆ្នាំជាប្រពន្ធរងរបួសធ្ងន់។ជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដាឌ្រីមផ្លាកលេខកំពង់ឆ្នាំង1M 9820 ពីកើតទៅលិច។ចំណែករថយន្តម៉ាកហ៊ីយ៉ានដាយផ្លាកលេខភ្នំពេញ3E 6380 បានមកបុកម៉ូតូពីក្រោយពេញទំហឹងបណ្តាលឱ្យខាងម៉ូតូប្តីស្លាប់ប្រពន្ធរងរបួសធ្ងន់តែម្តង។
បន្ទាប់ពីបង្កគ្រោះថ្នាក់តែកុងបានបើករត់គេចរួចយករថយន្តទៅប្លុងចោលនៅកន្លែងផ្សេង។កម្លាំងនគរបាលជំនាញក៏បានយកម៉ូតូនិងរថយន្តនោះ ទៅទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលអន្សាចំបក់ ជាបណ្ដោះអាសន្នរង់ចាំភាគីចូលខ្លួនដោះស្រាយពេលក្រោយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *