ភ្នំពេញ៖កម្លាំងនគរបាលជំនាញបានចុះបង្ក្រាបទីតាំងម៉ាស្សា កោសជប់លួចបើកសេវាផ្លូវភេទមួយកន្លែង ដោយឃាត់ខ្លួនស្ត្រី៥នាក់និងដកហូតវត្ថុតាងពាក់ព័ន្ធបម្រើផ្លូវភេទមួយចំនួន។
ករណីចុះបង្ក្រាបនោះបានធ្វើឡើងនៅម្តុំស្តុបក្បាលថ្នល់ តាមផ្លូវ២៧១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ កាលពីយប់ថ្ងៃទី២៤ ខែកុម្ភៈ។មន្ត្រីចុះប្រតិបត្តិការបានឱ្យដឹងថា ទីតាំងម៉ាស្សា កោសជប់“យីហោ456”នោះត្រូវបានជំនាញមានការសង្ស័យជាយូរមកហើយ។
ក្រោយមកក៏បើកការស៊ើបអង្កេតស្រាវជ្រាវ ទើបឃើញមានលួចបម្រើសេវាកម្មផ្លូវភេទមែន ត្រូវកម្លាំងចុះបង្ក្រាបតែម្ដង។ក្នុងនោះឃាត់ខ្លួនស្ត្រី៥នាក់ហើយមានទាំងមេការម្នាក់ផង និងដកហូតវត្ថុតាងពាក់ព័ន្ធបម្រើផ្លូវភេទមួយចំនួន។បន្ទាប់ពីនោះទីតាំងខាងលើត្រូវសមត្ថកិច្ចបិទជាបណ្ដោះអាសន្ន។
ចំណែកស្ត្រី៥នាក់និងវត្ថុតាងត្រូវបញ្ជូនទៅផ្នែកប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការនគរបាលជាតិដើម្បីបន្តនីតិវិធី៕