ភ្នំពេញ៖អាជ្ញាធរសង្កាត់ចោមចៅទី២បានចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ កាលពីរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ ។ សមត្ថកិច្ចបានឱ្យដឹងថា អភិបាលរាជធានី ភ្នំពេញឱ្យអាជ្ញាធរទាំង១៤ខណ្ឌបង្ក្រាបឱ្យអស់នូវល្បែងស៊ីសងខុសច្បាប់ដើម្បីទប់ស្កាត់បទល្មើសផ្សេងៗក្នុងមូលដ្ឋាននិងរក្សាសុវត្តិភាពជូនប្រជាពលរដ្ឋ។
ក្រោយពីទទួលព័ត៌មានថា មានហាងកាហ្វេមួយកន្លែងបានបង្កប់ល្បែងស៊ីសងខុសច្បាប់ប្រភេទឡូតូនិងជល់មាន់តាមអនឡាញ លោកវ៉ា សារ៉ង ចៅសង្កាត់ចោមចៅទី២ បានដឹកនាំកម្លាំងចុះបង្ក្រាបតែម្តង។ក្នុងនោះបានហៅម្ចាស់ទីតាំងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពលួចបើកលេងល្បែងទាំងនេះតទៅទៀត៕