ព័ត៌មានសន្តិសុខសង្គម

ចាប់ជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ប៉ៃលិន៖កម្លាំងនគរបាលបានឃាត់ជនសង្ស័យចំនួន៤នាក់ករណីជួញដូររក្សាទុកនិងប្រើប្រាស់គ្រឿងញៀននៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិនកាលពីរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១។


ជនសង្ស័យ-ឈ្មោះ ពៅ សុខលៀង អាយុ ២៣ឆ្នាំ- ឈ្មោះ ដា វីន ភេទស្រី អាយុ ២៨ឆ្នាំ-ឈ្មោះ កាន់ រី អាយុ ២១ឆ្នាំ-និងឈ្មោះ នាង ណាំណាវ អាយុ ២៣ឆ្នាំ។អ្នកទាំង៤នៅភូមិបរថ្មី សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។


វត្ថុតាងដកហូតមាន៖ ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀន១៣កញ្ចប់-ធំដាវ១ដើម -ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន១-ដបសម្រាប់ជក់គ្រឿងញៀន២-ម៉ូតូ២គ្រឿងម៉ាកវេវ ។បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់និងវត្ថុតាងត្រូវបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីចាត់ការបន្ត៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *