ក្រចេះ៖ លោកវរសេនីយ៍ឯក គុណសុភ័ណ្ឌស្នងការរងនគរបាល ខេត្តក្រចេះ បានឱ្យដឹងថា៖នៅរសៀលថ្ងៃទី២៩ខែមីនាឆ្នាំ២០២០កម្លាំងនគរបាល ខេត្តបានបង្ក្រាបទីតាំងល្បែងស៊ីសង ជល់មាន់ បាញ់អាប៉ោង ១កន្លែងក្នុង ភូមិថ្មគ្រែ ឃុំថ្មគ្រែស្រុកចិត្របុរី ខេត្តក្រចេះ។
លោកស្នងការរងបានបញ្ជាក់ថា៖នៅពេលកម្លាំងនគរបាលបានចុះដល់ទីតាំងខាងលើ អ្នកប្រព្រឹត្តល្បែងទាំងនោះបានរត់គេចខ្លួនអស់ ។ពួកគេបន្សល់ទុកវត្ថុតាងនៅនឹងកន្លែងមានមាន់ជល់៣ក្បាល, កន្ត្រកដាក់មាន់៣, អង្រុត៤ ,ហាន់តោ១ ,ចាន១,ជញ្ជីង១,កញ្ចក់បាំងមាន់១។
បច្ចុប្បន្នវត្ថុតាងទាំងអស់នេះ ត្រូវបានយកមករក្សាទុកជាបណ្តោះអាសន្ននៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្តក្រចេះចាត់ការបន្ត៕