ព័ត៌មានសន្តិសុខសង្គម

មនុស្ស២នាក់ បានស្លាប់ក្នុងថ្ងៃតែមួយ គឺលង់ទឹក និងចងក

ស្វាយរៀង៖មូលហេតុចំនួន២ផ្សេងគ្នាដែលបុរសពីរនាក់បានស្លាប់ក្នុងថ្ងៃតែមួយគឺលង់ទឹកនិងចងកនៅស្រុកស្វាយទាបនិងស្រុកស្វាយជ្រំក្នុងខេត្តស្វាយរៀង។
ករណីទី១-នៅភូមិខ្ជាយ ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀងកាលពីល្ងាចថ្ងៃទី៥ខែមករាឆ្នាំ២០២២បុរសម្នាក់បានលង់ទឹកស្លាប់ឈ្មោះនាង ឆវ័ន្ត អាយុ២៩ឆ្នាំទីលំនៅក្នុងភូមិឃុំខាងលើ។
បុរសនោះអ្នកភូមិបានប្រាប់ថា ជាមនុស្សចូលចិត្តផឹកស្រា។មុនកើតហេតុគេឃើញគាត់ដើរទៅស្រះទឹកខាងលិចភូមិទាំងដំណើរទ្រេតទ្រោត។ក្រោយមកស្រាប់តែអ្នកភូមិឃើញស្លាប់ក្នុងស្រះទើបបង្កការភ្ញាក់ផ្អើលតែម្ដង។
ករណីទី២-នៅភូមិវាលល្ងើត ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំខេត្តស្វាយរៀងកាលពីរសៀលថ្ងៃទី០៥ខែមករា មានបុរសម្នាក់ចង.កសម្លាប់ខ្លួនឈ្មោះងិន សារួន អាយុ៤២ឆ្នាំនៅភូមិឃុំ ខាងលើ។ អ្នកភូមិបានឱ្យដឹងថា បុរសនេះគឺមានមានជំងឺសរសៃប្រសាទយូរឆ្នាំមកហើយ។ក្រោយមកសមត្ថកិច្ចចុះមកពិនិត្យសពហើយបានបញ្ជាក់ថាពិតជាស្លាប់ដោយសារចង.កមែន៕

 

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *