ព័ត៌មានសន្តិសុខសង្គម

ចោរវាយប្លន់យកម៉ូតូ ពីយុវជនម្នាក់បានសម្រេច

ភ្នំពេញ៖ពួកចោរបានវាយប្លន់យកម៉ូតូបានសម្រេចពីយុវជនម្នាក់ពេលចេញពីធ្វើការងារហើយត្រឡប់ទៅផ្ទះវិញនៅតាមផ្លូវ៥០ម៉ែត្រម្តុំបុរីឡុងនី ក្នុងសង្កាត់ព្រៃសរ ខណ្ឌដង្កោនៅ យប់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១។
ជនរងគ្រោះឈ្មោះ ពៅ វត្ថា ភេទប្រុស អាយុ២១ មុខរបបកម្មករោងចក្រ រស់នៅក្នុងសង្កាត់រលួស ខណ្ឌដង្កោ។ម៉ូតូដែលអះអាងថាចោរប្លន់ន៉ម៉ាកហុងដាសង់ឌ្រីមស៊េរី២០២១ ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ1IR-0034។រីឯជនសង្ស័យមានគ្នា៤នាក់ម៉ូតូ២គ្រឿងជិះឌុបគ្នា មកពីក្រោយហើយ វាយជនរងគ្រោះឱ្យរងរបួសធ្ងន់។ ចំណែកម៉ូតូត្រូវក្រុមនេះជិះគេចខ្លួនបាត់
ក្រោយកើតហេតុសមត្ថកិច្ច ចុះមកដល់ក៏បាននាំជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនិងសាកសួរស្រោវជ្រោវរកមុខសញ្ញាក្រុមចោរយកមកផ្ដន្ទាទោស៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *