ព័ត៌មានសន្តិសុខសង្គម

ចាប់មនុស្ស ២ ក្រុម ចំនួន ១០នាក់ បង្កឲ្យជនរងគ្រោះស្លាប់

បាត់ដំបង៖កម្លាំងនគរបាលក្រុងបាត់ដំបងបានចាប់ជនសង្ស័យ២ក្រុមចំនួន១០នាក់ដែលធ្វើ ប្រើកាំបិត ដំបង និងដុំថ្មគប់គ្នាបណ្តាលឱ្យមានអ្នកស្លាប់ម្នាក់នៅភូមិព្រែកតាតន់ ក្រុងបាត់ដំបង កាលពីថ្ងៃទី៧ ខែ កញ្ញា ។
ជនសង្ស័យទាំង១០នាក់,ឈ្មោះថាវ វុត្ថាអាយុ ២០ ឆ្នាំ,ឈ្មោះ សែម វិរ: អាយុ១៨ ឆ្នាំ,ឈ្មោះ មាសគ្រឹស្នា អាយុ១៩ ឆ្នាំ,ឈ្មោះ វី ចិន្តាអាយុ ១៥ ឆ្នាំ,ឈ្មោះ ដៀប សុខឡេង អាយុ១៧ ឆ្នាំ ,ឈ្មោះ លី ថុនា អាយុ ២៣ឆ្នាំ,ឈ្មោះ សុក ប៊ុនទិត្យអាយុ១៧ ឆ្នាំ,ឈ្មោះ ឆិល ឡង់ឌី អាយុ១៧ ឆ្នាំ,ឈ្មោះ សឺន សិទ្ធិស័ក អាយុ១៧ ឆ្នាំ,ឈ្មោះ វ៉ាន់ ហុកហេង អាយុ១៦ ឆ្នាំពួកគេ មានទីលំនៅក្នុងក្រុងបាត់ដំបង។
វត្ថុតាងដកហូតមា៖ដំបងដែកបួនមួយដើម -កាំបិតដែក មួយដើម-ម៉ូតូម៉ាកហុងដា វេវ មួយគ្រឿង ។បច្ចុប្បន្នកម្លាំងជំនាញបានកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការដើម្បីចាត់ការ តាមច្បាប់ ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *