ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចចាប់ជនម្នាក់ រឿងវាយប្លន់យកម៉ូតូ

សមត្ថកិច្ចចាប់ជនម្នាក់រឿងវាយប្លន់យកម៉ូតូ
ភ្នំពេញ៖នគរបាលខណ្ឌច្បារអំពៅបានដេញតាមចាប់ចោរប្លន់ម៉ូតូម្នាក់នៅក្រោមស្ពានព្រះមុនីវង្សចាស់ ភូមិដើមចាន់ ខណ្ឌច្បារអំពៅកាលពីរសៀល ថ្ងៃទី៨ ខែកញ្ញា ២០២១។
ម្ចាស់ម៉ូតូឈ្មោះថាន់ ប៊ី អាយុ៣៩ឆ្នាំ ជនជាតិ វៀតណាមជាកម្មករសំណង់ ស្នាក់នៅភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ។ជនសង្ស័យឈ្មោះជា រស្មី អាយុ៣១ឆ្នាំ ។មុនពេលកើតហេតុឈ្មោះថាន់ ប៊ី បានជិះម៉ូតូម៉ាកហុងដាគុបមូល ឌុបកូនទៅផ្ទះ ។ពេលមកដល់កន្លែងកើតហេតុក៏មានជនសង្ស័យដើរមកពីក្រោយ គំរាម និងវាយម្ចាស់ម៉ូតូមួយដៃ។ ពេលនោះជនរងគ្រោះភ័យក៏រត់ចោលម៉ូតូស្រែក ចោរៗ រួចជនសង្ស័យក៏យកម៉ូតូជិះគេចខ្លួន ។
ភ្លាមនោះ សមត្ថកិច្ច ដេញតាមចោររហូតដល់សង្កាត់បឹងត្របែក ខណ្ឌចម្ការមន ក៏ចាប់ ខ្លួនបាន រួមនិងម៉ូតូខាងលើ បញ្ជួនមកអធិការដ្ឋានខណ្ឌច្បារអំពៅដើម្បី ចាត់ការតាមនៅតិវិធី ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *