ព័ត៌មានសន្តិសុខសង្គម

ចាប់បុរសម្នាក់ ករណីរំលោភចៅស្រីឲ្យមានផ្ទៃពោះ ៦ខែ

បាត់ដំបង៖សមត្ថកិច្ចស្រុកសំឡូតកាលពីថ្ងៃទី៩ ខែកញ្ញា បានចាប់បុរសម្នាក់ករណីរំលោភសេពសន្ថវៈលើចៅស្រីអាយុ១៤ឆ្នាំរហូតមានផ្ទៃពោះ៦ខែនៅស្រុកសំឡូត ខេត្តបាត់ដំបង។
លោកវរសេនីយ៍ទោ ម៉ែន រីម អធិការនគរបាលស្រុកសំឡូតបានឱ្យដឹងថា កម្លាំងផ្នែកយុត្តិធម៌បាន ចុះចាប់បុរសម្នាក់ករណីរំលោភសេពសន្ថវ:លើអនីតិជនតាំងពីឆ្នាំ២០២០ រហូតដល់មានផ្ទៃពោះ៦ខែ។លោកអធិការបានបន្តថា បុរសនេះអាយុ៥៩ឆ្នាំរំលោភសេពសន្ថវ:លើក្មេងស្រីម្នាក់ ជាច្រើនដងដែលត្រូវជាចៅស្រីរបស់ខ្លួនអាយុ១៤ឆ្នាំ។
ករណីនេះ កម្លាំងនគរបាលស្រុកបានរៀបចំសំណុំរឿងនឹងបញ្ជូនជនសង្ស័យទៅផ្នែកជំនាញនគរបាលខេត្ត ដើម្បីចាត់ការបន្ត៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *