ព័ត៌មានជាតិ

ប្រកាសតែងតាំងផ្លាស់ប្ដូរមុខងារ នាយ នាយទាហានតំបន់សឹករងខេត្តព្រះវិហារ

ព្រះវិហារ៖នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករង ព្រះវិហារនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១បានប្រកាសតែងតាំងផ្លាស់ប្តូរ មុខងារតួនាទីភារកិច្ច របស់នាយ នាយទាហាន ចំណុះ ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ។


ពិធីនេះធ្វើឡើងក្រោមវត្តមានលោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងមានការចូលរួមមេបញ្ជាការង នាយ នាយរងការិយា ល័យចំណុះទីបញ្ជាការ។


លោកមេបញ្ជាការបានណែនាំដាសតឿនបន្ថែមដល់នាយ នាយ ទាហាន ពលទាហានដែល ត្រូវបានទទួល តួនាទីភារកិច្ចថ្មី សូមកុំអោយភ្លើតភ្លើន និងតួនាទីភារកិច្ចថ្មីរបស់ខ្លួន ដែលទើបនឹងទទួលបានក្នុងពេលនេះ។ជាមួយនោះសូមឱ្យយក តួនាទីភារកិច្ចថ្មីនេះ ទៅបំពេញឱ្យចំនូវគោលដៅ ភារកិច្ចរបស់ខ្លួន ក៏ដូចជា ភារកិច្ចរបស់ អង្គភាព ។ក្នុងនោះត្រូវអនុវត្តនូវវិធានការ៣កុំ៣ការពាររបស់ប្រមុខ រដ្ឋាភិបាល និងការ ផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាល ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *