ព័ត៌មានសន្តិសុខសង្គម

ចាប់បុរសម្នាក់ ករណីរំលោភកូនដើមបានសម្រេច២លើក

 

សៀមរាប៖កម្លាំងនគរបាលស្រុកស្វាយលើចាប់ជនសង្ស័យម្នាក់ករណីចាប់រំលោភសេពសន្ធវៈកូនស្រីដើមបានសម្រេច២លើកនៅភូមិស្រែរបង ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាបកាលពី ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យជាឪពុកចុង អាយុ៥៤ឆ្នាំនៅ ស្រុកស្វាយលើ ខេត្តសៀមរាប ។ចំណែកក្មេងស្រី រងគ្រោះ ឈ្មោះ ស.ន.ស អាយុ១១ឆ្នាំជាសិស្ស។
សមត្ថកិច្ចបានឱ្យដឹងថា នៅឆ្នាំ២០១១ ឈ្មោះ ទ ស រ អាយុ៥១ឆ្នាំ រស់នៅ ស្រុកស្វាយលើ ខេត្តសៀមរាបត្រូវជាម្តាយក្មេងស្រីរងគ្រោះ បានលែងលះ ប្តីដើម ហើយមានកូនប្រុស ២នាក់ និងកូនស្រីម្នាក់។ក្រោយលែងលះហើយបានយកបុរសម្នាក់ជាប្តីចុង គឺជនល្មើសខាងលើ ។

នៅដើមខែតុលា ឆ្នាំ២០២១ ជនសង្ស័យ ក៏បានប្រព្រឹត្តបទល្មើសដោយចាប់ បង្ខំរំលោភក្មេងស្រីជាកូមដើមបានសម្រេច២លើក នៅលើផ្ទះរបស់ខ្លួន។ក្រោយចាប់ រំលោភរួច ជនសង្ស័យ បានគំរាមជនរងគ្រោះ មិនឱ្យប្រាប់អ្នកណា បើសិនជាហ៊ាន ប្រាប់អ្នកណា នឹងសម្លាប់ចោល។ លុះមកដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយមានការភ័យខ្លាច ក្រែងឪពុកចុង ចាប់រំលោភទៀត នាងក៏យករឿងនេះ ទៅប្រាប់ម្តាយរបស់ខ្លួន។ ម្តាយ ក៏បានមកប្តឹងសមត្ថកិច្ចតែម្តង ។

ជនសង្ស័យ ឈ្មោះ ឈន់ ឈី បានសារភាពថា ខ្លួនពិតជា បានប្រព្រឹត្ត ដូចការចោទប្រកាន់ ពិតប្រាកដមែន ដោយគាត់បានរៀបរាប់ថា គាត់បានចាប់រំលោភចំនួន ២ លើក ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *