ព័ត៌មានសន្តិសុខសង្គម

បញ្ជូនជនល្មើស០៤នាក់ទៅតុលាការ ករណីដាក់គ្រឿងញៀនក្នុងកំប៉ុងមី ផ្ញើឱ្យអ្នកធ្វើចត្តាឡីស័ក

ព្រះសីហនុ៖លោកឧត្តមសេនីយ៍ទោជួនណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុ បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី១០ខែមីនាឆ្នាំ២០២១នេះថា៖ជនសង្ស័យបានបង្កប់គ្រឿងញៀនក្នុងកំប៉ុងមីផ្ញើឱ្យអ្នកធ្វើចត្តាឡីស័កចំនួន៣ករណីនឹងបញ្ជូនទៅតុលាការ ។
សង្ស័យចំនួន៤នាក់ រួមមានជនជាតិចិន២នាក់ខ្មែរម្នាក់ និង វៀតណាមម្នាក់ ត្រូវកម្លាំងនគរបាលខេត្តព្រះសីហនុចាប់ខ្លួនក្រោយពេលបានលួចនាំគ្រឿងញៀនទៅឱ្យអ្នកកំពុងធ្វើចត្តាឡីស័កនៅក្រុងព្រះសីហនុ។កងកម្លាំងជួរមុខ ដែលយាមការពារគោលដៅធ្វើចត្តាឡីស័កបានចាប់ខ្លួនស្រ្តីវៀតណាមម្នាក់ខ្មែរម្នាក់ដែលបានយក មី កំប៉ុង លួចបង្កប់សារធាតុញៀន ទៅឱ្យអ្នកកំពុងជាប់ធ្វើចត្តាឡីស័ក។
សមត្ថកិច្ចបានលើកឡើងថាដោយឡែកកាលពីយប់ម៉ោង១១ និង៣០នាទីថ្ងៃទី៩ ខែ មីនា ឆ្នាំ២០២១កងកម្លាំងជួរមុខ ដែលយាមការពារគោលដៅធ្វើចត្តាឡីស័ក បានចិនម្នាក់ខ្មែរម្នាក់ ដែលបានយក មី កំប៉ុងលួចបង្កប់សារធាតុញៀន ទៅឱ្យអ្នកកំពុងជាប់ធ្វើចត្តាឡីស័ក នៅអគារបុគ្គលិកស្នាក់នៅ ឆាង ឆឹង ស្ថិតនៅ ក្រុម២៦ ភូមិ២ សង្កាត់ លេខ៤ក្រុង /ខេត្តព្រះសីហនុ។បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ រួមនឹងវត្ថុតាងត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *