ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចស្រុកសង្កែឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីគ្រឿងញៀន

បាត់ដំបង៖ កាលពីយប់ថ្ងៃចន្ទ ៣រោចខែបុស្សឆ្នាំខាលចត្វាស័ក ព.ស.២០៥៦៦ ត្រូវនឹងថ្ងៃទី ៩ខែ មករាឆ្នាំ ២០​២៣ វេលាម៉ោង០២និង០០នាទីរំលងអាធ្រាត្រឈា​នចូល ថ្ងៃអង្គារ៍៤រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ នៅចំណុចក្រុមទី៣២ភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបងអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចយោបល់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការររងផែនការងារប្រឆាំងគ្រឿងញៀន លោ​ក​វរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានដឹកនាំ កម្លាំងផ្នែកប្រឆាំងគ្រឿង​ញៀននៃអធិការដ្ឋាននគរបាលស្រុកសង្កែ បានចុះល្បាតចំណុចខាងលើ បង្ក្រាបបានករណី រក្សាដោយខុសច្បាប់នូវសារធាតុញៀន០១ករណី ក្នុងបទល្មើសជាក់ស្តែង និងបាន ឃាត់ជនសង្ស័យចំនួន០២នាក់គឺ៖
១-ឈ្មោះ យ៉ែម ស៊ីធុល ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។
២-ឈ្មោះ ឆន លួន ភេទប្រុស អាយុ៤៦ឆ្នាំ មានទីលំនៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។
-វត្ថុតាងចាប់យកបានរួមមាន៖
-ម្សៅក្រាមពណ៌សថ្លាច្រកក្មុងថង់ប្លាស្ទិកថ្លាចំនួន០១ថង់ទម្ងន់(១.៥២ក្រាម)ទាំងសំបកសង្ស័យមានសារធាតុញៀន
-ទូរសព្ទ័ចំនួន០១គ្រឿង
-ប្រាក់រៀលចំនួន២៦.០០០រៀល(ពីរម៉ឺនប្រាំមួយពាន់រៀល)
-ម៉ូតូ០១គ្រឿងម៉ាកហុងដាឃ្លីកពណ៌សស៊េរីឆ្នាំ២​០២១ស្លាកលេខបាត់ដំបង-1AQ-4553 លេខតួ និងលេខម៉ាស៊ីន CN125K-806883។

នៅពេលនេះនគរបាលស្រុកកំពុងរៀបចំឯកសារ​បញ្ជូនទាំងជនសង័្សយនិងវត្ថុតាងមកកាន់ផែនជំ​នាញដើម្បីអនុ វត្តតាមផ្លូវច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *