ព័ត៌មានសន្តិសុខសង្គម

តាមចាប់អ្នកបើករថយន្ត បុកម៉ូតូ ឲ្យមានអ្នកស្លាប់ និងរបួសធ្ងន់

កំពង់ស្ពឺ៖សមត្ថកិច្ចខេត្តកំពង់ស្ពឺកំពុងតាមចាប់ខ្លួនអ្នកបើករថយន្តដែលបុកជាមួយម៉ូតូបណ្តាលឱ្យយុវជនមា្នក់ស្លាប់និងក្មេងស្រីម្នាក់រងរបួសធ្ងន់។


សមត្ថកិច្ចបានបញ្ជាក់ថា កាលពីថ្ងៃទី២២ខែមករាឆ្នាំ២០២២នៅលើផ្លូវជាតិលេខ៤ ត្រង់ភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួចខេត្តកំពុងស្ពឺមានរថយន្តម៉ាកនីសាន់ផ្លាកលេខចង្កូតស្តាំ BB-0324។រថយន្តនេះបានបុកជាមួយម៉ូតូម៉ាកហុងដាបើកបរដោយឈ្មោះរឿន សារ៉ាន់ អាយុ ២០ឆ្នាំបានស្លាប់។
អ្នករួមដំណើរឈ្មោះឡាង សីលា ភេទស្រី អាយុ ១៨ឆ្នាំរងរបួសធ្ងន់។ជនរងគ្រោះទាំង២នាក់នៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ចំណែកអ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណទេព្រោះក្រោយបង្កហេតុបានចុះរត់គេចខ្លួនបាត់។ចំពោះរថយន្តបង្កនិងម៉ូតូរងគ្រោះត្រូវសមត្ថកិច្ចយកទៅរក្សាទុកនិងកំពុងតាមចាប់ខ្លួនអ្នកបើកបររថយន្តដើម្បីយកមកចាត់ការតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *