ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចបង្រ្កាបទីតាំងលេងល្បែងបញ្ជល់មាន់ឃាត់ខ្លួនបាន៥នាក់

បាត់ដំបង៖សមត្ថកិច្ចស្រុកកំរៀងបានបង្ក្រាបទីតាំងលេងល្បែងភ្នាល់មាន់ជល់ដាក់លុយដោយឃាត់ខ្លួនមនុស្សចំនួន៥នាក់។
លោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀងបានឱ្យដឹងថា ការបង្ក្រាបករណីលួចលេងល្បែងស៊ីសងប្រភេទភ្នាល់មាន់ជល់ដាក់លុយខុសច្បាប់នេះធ្វើឡើងក្នុងដីចម្ការមួយកន្លែងនៅភូមិតាំងយូ ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបងកាលពីពេលថ្មីៗនេះ។
លោកអធិការបានបន្តថា កម្លាំងជំនាញបានឃាត់ខ្លួនបុរស៥នាក់៖ឈ្មោះញឹប ម៉ៅ អាយុ ៦២ឆ្នាំ, ឈ្មោះពៅ ឡឹង អាយុ ២៦ឆ្នាំ,ឈ្មោះជួប ចិត្រ អាយុ ៤១ឆ្នាំ, ឈ្មោះតេង យ៉ីម អាយុ ៥២ ឆ្នាំ និងឈ្មោះអ៊ុ វណ្ណ អាយុ ៦១ ឆ្នាំ ទាំងអស់គ្នារស់នៅក្នុងឃុំត្រាំង ឃុំអូរដា ឃុំបឹងរាំង ស្រុកកំរៀង។
ជាមួយគ្នានេះកម្លាំងរឹបអូសបានវត្ថុតាងមួយចំនួនមាន ម៉ូតូ៤គ្រឿង មាន់២ក្បាល និងសម្ភារផ្សេងៗជាច្រើនទៀត។បន្ទាប់មកនគរបាលស្រុកកំរៀង បានរៀបចំសំណុំរឿងបញ្ជូនអ្នកពាក់ព័ន្ធនិងវត្ថុតាងទៅផ្នែកជំនាញដើម្បីបន្តនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *