ព័ត៌មានសន្តិសុខសង្គម

អ្នកលក់នំប៉័ង ជិះម៉ូតូបំពានភ្លើងស្តុប បុកបុរសម្នាក់ឲ្យស្លាប់

ភ្នំពេញ៖បុរសអ្នកលក់នំប៉័ងបានជិះម៉ូតូបំពានភ្លើងស្តុបជ្រុលទៅបុកបុរសម្នាក់កំពុងជិះម៉ូតូឆ្លងផ្លូវពេញទំហឹងបណ្តាលឱ្យដួលបោកក្បាលស្លាប់ភ្លាម។
ហេតុការណ៍នេះបានកើតឡើងស្ថិតនៅភ្លើងស្តុបយុគន្ធ ផ្លូវលេខ១០៥ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកងកាលពីម៉ោងជាង៨ព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២។
សមត្ថកិច្ចបានឱ្យដឹងថា បុរសដែលស្លាប់ឈ្មោះ រឹម សាវន់ អាយុ២៦ឆ្នាំនៅភូមិក្រូច ឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។ជនរងគ្រោះជិះម៉ូតូម៉ាកហុងដាផ្លាកលេខភ្នំពេញ1FV-7332 ខណៈភ្លើងស្តុបកំពុងលោតពណ៌បៃតងជនរងគ្រោះក៏ជិះម៉ូតូបម្រុងឆ្លង។
ពេលនោះស្រាប់តែជនបង្កជិះម៉ូតូម៉ាកហុងដាផ្លាកលេខភ្នំពេញ1J-8827 ដឹកកញ្ឆេនំបុ័ងបើកយ៉ាងលឿនទាំងបំពានស្តុបដែលលោតភ្លើងពណ៌ក្រហមទៅបុកជនរងគ្រោះពេញទំហឹងបណ្តាលឱ្យដួលបោកក្បាលស្លាប់ភ្លាមៗតែម្តង។ជនបង្កបានរត់គេចខ្លួនបាត់បន្សល់ទុកម៉ូតូនៅកន្លែងកើតហេតុ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *