ព័ត៌មានសន្តិសុខសង្គម

ឆ្លងចរន្តអគ្គិសនី ឆេះផ្ទះលក់ទំនិញ១ខ្នងខូចខាតសម្ភារៈជាច្រើន

ភ្នំពេញ៖អគ្គិភ័យមួយបានកើតឡើងពីការឆ្លងចរន្តអគ្គិសនីបណ្តាលឱ្យឆេះលក់ទំនិញមួយខ្នង បំផ្លាញសម្ភារអស់ជាច្រើន។គ្រោះមហន្តរាយនេះបានកើតឡើងនៅផ្ទះលេខ២៥០ ភូមិ១០ ក្រុម២៨ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញនៅម៉ោងជាង១១ព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១។
សមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់ផ្ទះឈ្មោះជួងម៉េងគួង ភេទប្រុស អាយុ ៣៧ឆ្នាំមុខរបរលក់ដូរ។ផ្ទះដែលភ្លើងឆេះប្រភេទថ្មបេតុងទំហំ៥ម៉ែត្រគុណ១២ម៉ែត្រ។ក្នុងនោះខូចខាតឆេះគ្រឿងជ័រ តុ ទូរ កៅអី និងសម្ភារជាច្រើនទៀតតែមិនបណ្ដាលឱ្យមានអ្នកស្លាប់និងរបួសហើយមិនរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។ប្រតិបត្តិការនេះបានប្រើរថយន្តចំនួន៧គ្រឿងប្រើប្រាស់ទឹកអស់៧រថយន្តពន្លត់អស់នៅថ្ងៃដដែល៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *