ព័ត៌មានសន្តិសុខសង្គម

បញ្ជូនបុរសម្នាក់ សង្ស័យប្លន់រំលោភសេពសន្ទវៈទៅតុលាការ

កំពត៖កម្លាំងនគរបាលខេត្តកំពតកាលពីរសៀលថ្ងៃទី៣១ ខែតុលាបានបញ្ជូនបុរសម្នាក់ ករណីសង្ស័យប្លន់និងរំលោភសេពសន្ថវៈលើកុមារីម្នាក់ទៅតុលាការ។
មន្ត្រីនគរបាលបានឱ្យដឹងថា ជនសង្ស័យឈ្មោះផាត ចិន្តា អាយុ ៣៤ឆ្នាំ រស់នៅភូមិថ្មី ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាចខេត្តកំពត។កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ មានករណីប្លន់ និងរំលោភសេពសន្ថវៈលើក្មេងស្រីជាអីតិជននៃគ្រួសារមួយស្ថិតនៅភូមិប្រភ្នំ ឃុំប្រភ្នំ ស្រុកអង្គរជ័យ ។នៅក្នុងផ្ទះមានតែជនរងគ្រោះពីរនាក់គឺម្តាយទៅរកស៊ីនៅខេត្តឆ្ងាយ ចំណែកឪពុករវល់ដេកនៅរោងចិញ្ចឹមទា។
មន្ត្រីដដែលបានបន្តថា ក្រោយកើតហេតុ គ្រួសាររងគ្រោះបានប្តឹងសមត្ថកិច្ចដោយរៀបរាប់ថា មានជនមិនស្គាល់មុខ៣នាក់បានគាស់បង្អួចសម្រុកចូលប្លន់ ហើយចាប់រំលោភកុមារីពីរនាក់ មានអាយុ១៣ឆ្នាំ និង១៧ឆ្នាំរហូតបានសម្រេច។ ក្នុងហេតុការណ៍នេះ គ្រួសាររងគ្រោះបានបាត់កងដៃប្លាទីន ខ្សែកប្លាទីន ទូរសព្ទ១គ្រឿង លុយបីម៉ឺនរៀល និងម៉ាស៊ីកាត់ស្មៅមួយគ្រឿង។ជនសង្ស័យបានសារភាពថា ពួកគេមានគ្នាបីនាក់ពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់មែន៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *