ព័ត៌មានសន្តិសុខសង្គម

បើកម៉ូតូបុកជាមួយម៉ូតូ បណ្ដាលឲ្យរងរបួសធ្ងន់២នាក់

ភ្នំពេញ៖គ្រោះថ្នាក់ចរាចររវាងម៉ូតូបើកឆ្លងផ្លូវត្រូវម៉ូតូមួយគ្រឿងទៀតមកបុកពេញទំហឹងបណ្តាលឱ្យមនុស្ស២នាក់ រងរបួសធ្ងន់ទាំងសងខាង។
ហេតុការណ៍នេះបានកើតនៅម្តុំគល់ស្ពានអាកាសស្ទឹងមានជ័យ តាមផ្លូវលេខ២៧១ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោកកាលពីយប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២។ មុនកើតហេតុមានបុរសម្នាក់ជិះម៉ូតូម៉ាកវីវ៉ាផ្លាកលេខភ្នំពេញ1CI-5785 ពីជើងទៅត្បូង។ពេលនោះស្រាប់តែមានស្ត្រីម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមផ្លាកលេខពោធិ៍សាត់ 1J-5737 តាមផ្លូវលេខ២៧១ក្នុងទិសដៅពីកើតទៅលិចបុកពេញទំហឹងបណ្តាលឱ្យរបួសធ្ងន់សងខាង។
ក្រោយមកជនរងគ្រោះត្រូវបានរថយន្តដឹកយកទៅមន្ទីរពេទ្យភ្លាមៗ ចំណែកម៉ូតូទាំងពីរគ្រឿង សមត្ថកិច្ចយកទៅរក្សាទុករង់ចាំដោះស្រាយនាពេលក្រោយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *