ព័ត៌មានសន្តិសុខសង្គម

ឃើញសពគ្រូពេទ្យ លោតលើស្ពានជ្រោយចង្វា បានអណ្តែតទឹក

ភ្នំពេញ៖កាលពី២ថ្ងៃមុនមានគ្រូពេទ្យម្នាក់បានជិះកង់ចេញពីផ្ទះហាត់ប្រាណហើយមកលោតទឹកសម្លាប់ខ្លួនលើស្ពានជ្រោយចង្វារត្រូវគេឃើញសពអណ្តែតទឹកហើយ។
ហេតុការណ៍ប្រទះឃើញសពនៅដងទន្លេសាប ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ម៉ោងជាង៤រសៀលថ្ងៃទី១៧ខែកុម្ភ:ឆ្នាំ២០២២។បុរសធ្វើអត្តឃាតឈ្មោះ ថុង បូរ៉ា អាយុ៤៤ឆ្នាំជាវេជ្ជបណ្ឌិតផ្នែកផ្តល់ឈាមនៃមន្ទីពេទ្យមួយមានកូន៣នាក់នៅម្តុំក្បែរវត្តនាគវ័ន្តក្នុងខណ្ឌទួលគោក ។
អ្នកដែលស្គាល់សពបានឱ្យដឹងថា បុរសខាងលើបានជិះកង់ចេញក្រៅផ្ទះដើម្បីហាត់ប្រាណតាំងពីព្រលឹមថ្ងៃទី១៥ ខែកុម្ភ: មកម្លេះហើយបាត់មិនឃើញត្រឡប់ចូលផ្ទះវិញទើបក្រុមគ្រួសារភ័យស្លន់ស្លោចេញដើររក។ក្រោយមកក្រុមគ្រួសារបានមកសួរនគរបាលប៉ុស្តិ៍ជ្រោយចង្វារក៏បានឃើញកង់១និងស្បែកជើង១គូដែលសមត្ថកិច្ចឃើញនៅលើស្ពានជ្រោយចង្វារហើយយកទៅទុកនៅប៉ុស្តិ៍។
សាច់ញាតិបានស្គាល់កង់និងស្បែកជើងរបស់សមាជិកខ្លួនពិតប្រាកដ រួចហើយជួលអ្នកជ្រមុជទឹកឱ្យជួយរាវរកដែរតែមិនឃើញ។រហូតដល់ម៉ោងជាង៤រសៀលម្សិលមិញទើបគេឃើញសពអណ្តែតទឹក។គ្រូពេទ្យរូបនេះត្រូវក្រុមគ្រួសារបង្ហើបឱ្យដឹងថា គាត់ទំនងតូចចិត្តដោយមានជំងឺរ៉ាំរ៉ៃប្រចាំកាយ ។បន្ទាប់ពីសមត្ថកិច្ចពីនិត្យសពរួចរាល់ក៏ប្រគល់ឱ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *