រតនគិរី៖បុរសម្នាក់ជិះម៉ូតូអត់ពាក់មួកសុវត្ថិភាពនិងអត់មានផ្លាកលេខត្រូវនគរបាលចរាចរឃាត់រួចតម្រូវឱ្យផាកពិនិត្យតែម្ចាស់បានបង្ហូរសាំងដុតម៉ូតូឆេះកម្ទេចចោល។
មន្ត្រីនគរបាលបានឱ្យដឹងថា ហេតុការណ៍ដ៏កម្រនេះបង្កការភ្ញាក់ផ្អើលនៅតាមផ្លូវក្នុងភូមិ ភ្នំស្វាយ សង្កាត់បឹង កន្សែងក្រុងបានលុងកាលពីល្ងាចថ្ងៃទី១៧ ខែកុម្ភៈឆ្នាំ២០២២។ បុរសម្ចាស់ម៉ូតូឈ្មោះសុខ អាយុ ជាង៥០ឆ្នាំនៅភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
មុនកើតហេតុមានបុរសម្នាក់នេះ ជិះម៉ូតូម៉ាកវ៉េវក្នុងស្ថានភាពស្រវឹង។លុះមកដល់ប៉ុស្តិ៍ត្រូវនគរ បាលចរាចរឃាត់ព្រោះបុរស រូបនេះជិះម៉ូតូអត់ពាក់មួកសុវត្ថិភាពនិង ម៉ូតូអត់មានផ្លាកលេខ។ពេលនោះសមត្ថកិច្ចតម្រូវផាកពិន័យរីឯម្ចាស់ម៉ូតូក៏បាន ដើរទៅបង្ហូរសាំងដុតម៉ូតូឆេះតែម្តង ។
បច្ចុប្បន្នបុរសរូបនោះត្រូវនគរបាលឃាត់ខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីធ្វើតេស្តរកគ្រឿងស្រវឹង,សារធាតុញៀននិងរៀបចំសំណុំរឿងបញ្ជូនបន្ត៕