ព័ត៌មានជាតិ

សម្ពោធស្នាក់ការគណបក្សប្រជាជនកម្ពុជា សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ

 

ព្រះវិហារ៖ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា សង្កាត់ប៉ាលហាល ក្រុងព្រះវិហារនារសៀលថ្ងៃទី១៩ ខែកុម្ភៈឆ្នាំ២០២២បានសម្ភោធដាក់ឱ្យប្រើប្រាស់ក្រោមអធិបតីភាព លោកបណ្ឌិត ហ៊ុន ម៉ាណែតសមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល។
នាឱកាសនោះ ក៏មានការអញ្ជើញចូលរួមពីលោក ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការគណបក្សខេត្ត លោក អ៊ុក គឹមសាន ប្រធានក្រុមការងារយុវជនគណបក្សខេត្ត និងលោក លោកស្រី ក្រុមការងារគណបក្សថ្នាក់កណ្តាល ខេត្ត ក្រុង ស្រុក និងប្រជាពលរដ្ឋជាច្រើន។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ក្រុមការងារថ្នាក់កណ្តាល និងក្រុមការងារថ្នាក់ខេត្ត ក្រុង ស្រុក ក៏ដូចជាសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ។កន្លងមកបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ជាមួយការងារគណបក្សប្រជាជនកម្ពុជា ក្នុងការអភិវឌ្ឍន៍នូវសមិទ្ធផលជាច្រើនក្នុងខេត្ត។លោកក៏សូមអំពាវនាវឱ្យរួមគ្នាថែរក្សាសមិទ្ធផលទាំងអស់នេះមានប្រយោជន៍ឱ្យការប្រើប្រាស់បានយូរអង្វែង និងត្រូវបន្តខិតខំបន្ថែមទៀត។
ក្នុងឱកាសនោះដែរ លោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏បាននាំយកនូវអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ចែកជូនអតីតយុទ្ធជនចំនួន ៥០០គ្រួសារផងដែរ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *