ព័ត៌មានជាតិ

ទេសរដ្ឋមន្ត្រី និងអភិបាលខេត្ត ជួបជាមួយសមាជិកសមាគមអតីតយុទ្ធជន

 

កំពង់ចាម៖ អភិបាលខេត្តកំពង់ចាមកាលពីរសៀលថ្ងៃទី២៨ ខែមីនាឆ្នាំ២០២២ បានជួបសំណេះសំណាលជាមួយសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ចាម។

ពិធីនេះក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស -អនុប្រធានទី១ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ដែលមានសមាជិកសមាគមអតីតយុទ្ធជនខេត្តកំពង់ចាម ចូលរួមប្រមាណ២៥០នាក់។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានកិត្តិយសសាខាសមាគមអតីតយុទ្ធជនកម្ពុជា ជួសមុខឱ្យអតីតយុទ្ធជនទូទាំងខេត្ត បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសមាគមអតីតយុទ្ធជនកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានិងជាប្រធានសមាគម និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។
ជានិច្ចកាលសម្តេចទាំងទ្វេតែងតែយកចិត្តទុកដាក់អំពីសុខទុក្ខរបស់បងប្អូនអតីតយុទ្ធជន និងគ្រួសារ។ពិសេសបាននាំយកវ៉ាក់សាំងបង្ការជំងឺកូវី១៩ មកចាក់ជូនពួកគាត់ ទាំងដូសមូលដ្ឋាន និងដុះជំរុញរហូតការពារបានពីជំងឺដ៏មហាប្រល័យ នឹងបានរស់នៅជួបជុំក្រុមគ្រួសារយ៉ាងមានសុភមង្គល ក្រោមម្លប់សុខសន្តិភាពសម័យតេជោ សែន។

ឯកឧត្តមក៏បានណែនាំឱ្យថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់ ត្រូវបន្តការចុះសួរសុខទុក្ខ អតីតយុទ្ធជនដើម្បីស្វែងយល់ពីស្ថានភាពជីវភាព សុខភាព និងមានវិធានការជួយពួកគាត់ពេលមានបញ្ហាឱ្យទាន់ពេលវេលា ដើម្បីជាការដឹងគុណ និងជាការតបស្នងនូវគុណបំណាច់យ៉ាងធំធេងរបស់អតីតយុទ្ធជន ចំពោះជាតិ មាតិភូមិ និងប្រជាជនកម្ពុជា៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *