ព័ត៌មានជាតិ

“បន្តកសាងអំពើល្អ និងខិតខំដោះស្រាយបញ្ហាប្រឈមនានា របស់ពលរដ្ឋនៅមូលដ្ឋាន”

 

កំពង់ចាម៖សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាមឯកឧត្តម អ៊ុនចាន់ដា កាលពីព្រឹកថ្ងៃទី១៩ ខែកុម្ភៈឆ្នាំ២០២២បានជួបសំណេះសំណាល និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

ពិធីនេះក៏មានជាអធិបតី ពីឯកឧត្តម លូ គឹមឈុន ប្រធានក្រុមការងារគណបក្សចុះជួយស្រុកស្រីសន្ធរ និងក្រុមការងារ។ឯកឧត្តម ខ្លូត ផន អនុប្រធានគណៈប្រចាំការ គណបក្សខេត្ត សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍បក្សខេត្ត លោកជំទាវអ្នកតំណាងរាស្ត្រ ថ្នាក់ដឹកនាំ មន្ត្រីគណបក្សនៅថ្នាក់មូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើន។

ក្នុងឱកាសនោះប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាមបានថ្លែងថា សូមរក្សាសមាជិកបក្សចាស់ឱ្យបានល្អ-បន្តកៀងគរ ពង្រឹង ពង្រីកសមាជិកថ្មី និងសមាជិកមកពីគណបក្សផ្សេងៗឱ្យមករួមជីវភាពជាគណបក្សប្រជាជនកម្ពុជា។បន្តកសាងនូវអំពើល្អ និងបន្តខិតខំដោះស្រាយនូវរាល់បញ្ហាប្រឈមនានាប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេសបង្កើនការផ្តល់សេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។

សមិទ្ធផលថ្មីៗដែលបានលេចរូបរាងឡើងជាបន្តបន្ទាប់ គឺកត្តាប្រទេសជាតិមានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំដ៏ភ្លឺស្វាងរបស់ គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា ជាប្រមុខដឹកនាំប្រកបដោយកិត្តិបណ្ឌិត៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *