ព័ត៌មានជាតិ

ជាងផ្សាដែកធ្លាក់ផ្កាភ្លើង ឆេះសម្ភារៈក្នុងសណ្ឋាគារ បង្កការភ្ញាក់ផ្អើល

ភ្នំពេញ៖ជាងផ្សារដែកជួសជុលដំបូលបានធ្លាក់កម្ទេចផ្កាភ្លើងឆេះសម្ភារក្នុងសណ្ឋាគារ យីហោយូអេងជាន់ទី៣ត្រូវសមត្ថកិច្ចចេញរថយន្តបាញ់ទឹកជាច្រើនគ្រឿងជួយពន្លត់។
អគ្គិសភ័យបង្កការភ្ញាក់ផ្អើលនេះនៅអគារកំពុងជួសជុលផ្នែកខាងក្រោយនៃសណ្ឋាគារ យូ អេង ផ្លូវសហព័ន្ធរុស្ស៊ី បុរីញ៉ូថោន ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ កាលពីរសៀល ថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២២ ។
អ្នកឃើញហេតុការណ៍បានឱ្យដឹងថា ក្រុមជាងកំពុងជួសជុលអគារនៅជាន់ទី៣ហើយផ្នែកជាងផ្សារដែកមិនប្រយ័ត្ន បណ្តាលឱ្យធ្លាក់កម្ទេចភ្លើងឱ្យឆាបឆេះសម្ភារ បង្កឱ្យមានការភ្ញាក់ផ្អើលទាំងសមត្ថកិច្ចនិង អាជ្ញាធរបានចេញរថយន្តពន្លត់អគ្គិភ័យមកជួយ អន្តរាគមន៍ បាញ់ទឹកឱ្យភ្លើងរលត់ទៅវិញ ។អគ្គិភ័យនេះ មិនបណ្តាលឱ្យមានមនុស្សរងគ្រោះថ្នាក់ទេគឺខូចខាតសម្ភារមួយចំនួនធំ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *