ព័ត៌មានជាតិ

ជួបជុំគ្រួសារចូលឆ្នាំបន្ទាយឆ្មារ ក្រោមម្លប់សន្តិភាព និងក្លាយមហាព្រឹត្តិការណ៍ ជួបជុំសប្បាយកក្រើកតំបន់ពាយយកប្រទេស

(បន្ទាយមានជ័យ) ប្រជាពលរដ្ឋក្មេងចាស់ប្រុស ស្រី យុវជន យុវត្តីរស់នៅតំបន់ភាគពាយកប្រទេស និងមានឱកាសចូលរួមកំសាន្តសប្បាយរីករាយក្នុងព្រឹត្តិការណ៍ “ជួបជុំគ្រួសារ ចូលឆ្នាំបន្ទាយឆ្មារ ក្រោមម្លប់សន្តិភាព”។ ព្រឹត្តិការនេះ នឹងបារម្ភឡើងបរិវេណប្រាសាទបន្ទាយឆ្មារ ស្ថិតនៅឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី ១៦ ខែមេសាឆ្នាំ ២០២៣។

ចូលឆ្នាំបន្ទាយឆ្មារ រៀបចំឡើងដោយក្រុមការងារអភិវឌ្ឍន៍យុវជនខេត្តបន្ទាយមានជ័យ និងសហការគាំទ្រដោយរដ្ឋបាលខេត្តបន្ទាយមានជ័យ និងសហភាពសហព័ន្ធយុវជនខេត្តបន្ទាយមានជ័យ។ឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកជំទាវ និងអញ្ជើញជាអធិបតីក្នុងពិធីបើក និងពិធីសាសនា ព្រមទាំងកម្មវិធីកំសាន្តសប្បាយនានា។

កម្មវិធីកម្សាន្តសប្បាយក្នុងព្រឹត្តិការណ៍ចូលឆ្នាំបន្ទាយឆ្មារ រួមមានការប្រគុំតន្ត្រីស្គរដៃ  ការលេងល្បែងប្រជាប្រិយ ការបណ្ដែតប្រទីប និងគោម ការប្រកួតគុណល្បុកតោ ការតាំងពាណិជ្ជកម្មកម្ម ការប្រគុំតន្ត្រីចូលរួមដោយតារាល្បីៗ ពិធីពូនភ្នំខ្សាច់ ស្រង់ព្រះ បន្ទាយឆ្មាត្រជាក់ចិត្ត និងទស្សនីយ៍ភាពល្ខោនខោល។ នេះបើតាមការឲ្យដឹងពីក្រុមការងារគ្រប់គ្រងព្រឹត្តិការណ៍ចូលឆ្នាំមន្ទាយឆ្មារ។

គួរកត់សម្គាល់ថា ក្នុងដំណើរឆ្ពោះទៅកាន់ការរៀបចំព្រឹត្តិការណ៍ចូលឆ្នាំបន្ទាយឆ្មារ ឯកឧត្តម កែ សួនភាព ប្រធានក្រុមការងារអភិវឌ្ឍន៍យុវជនខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មការចូលឆ្នាំបន្ទាយឆ្មារ បានដឹកនាំកិច្ចប្រជុំ និងចុះពិនិត្យទីតាំងបារម្ភបារម្ភពិធីរៀងរាល់សប្តាហ៍ ជាពិសេសបន្ទាប់ពីមានការរៀបចំពិធីក្រុងពិលាសូមសេចក្តីសុខ រៀបចំព្រឹត្តិការណ៍នេះ កាលពីថ្ងៃទី១៧ ខែកុម្ភៈឆ្នាំ ២០២៣ នេះ។

កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ ក្រុមការងាររៀបចំព្រឹត្តិការណ៍ចូលឆ្នាំបន្ទាយឆ្មារ បានបើកិច្ចប្រជុំជាថ្មីទៀត ជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពឯកឧត្តម អ៊ំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត ដើម្បីពិនិត្យវឌ្ឍនភាពការងារ។ ក្រោយបញ្ចប់កិច្ចប្រជុំ លោកជំទាវ កែ សួនសុភី ស សុខា អនុប្រធានគ្រប់គ្រងព្រឹត្តិការណ៍ រួមនឹងក្រុមការងារក៏បានបន្តចុះទៅពិនិត្យដំណើរការរៀបចំទីតាំងប្រារព្ធពិធី ទាំងការរៀបចំពេលថ្ងៃ និងពេលរាត្រី។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ចូលឆ្នាំបន្ទាយឆ្មារ គ្រោងរៀបចំជាលើកទី១ម្ដង ហើយកាលពីឆ្នាំ២០២០ ប៉ុន្តែត្រូវខនខានដោយសារការរីករាលដាលជំងឺកូវីដ-១៩។ ការឈានទៅរៀបចំព្រឹត្តិការណ៍ដ៏សប្បាយកកក្រើកនាឆ្នាំនេះ គឺបន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលកម្ពុជាបានដឹកនាំដោយជោគជ័យការប្រយុទ្ធនឹងជំងឺឆ្លងនេះ។ ដំណឹងស្ពីការរៀបព្រឹត្តិការណ៍ចូលឆ្នាំបន្ទាយឆ្មារបានទទួលការអបអសារទរគាំទ្រយ៉ាងសម្បើមពីប្រជាពលរដ្ឋ ពិសេសយុវជនភាគពាយ័ព្យប្រទេស៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *