ព្រះវិហារ៖កាលពីរសៀលថ្ងៃទី ៩ ខែមីនាឆ្នាំ ២០២១នៅស្នាក់ការគណបក្សខេត្តព្រះវិហារ មានរៀបចំកិច្ចប្រជុំពិភាក្សាការងារយុវជនគណបក្សខេត្ត ការងារយុវជនគណបក្សខេត្ត សម្របសម្រួលដល់ក្រុមយុវជន។
ពីធីនេះធ្វើឡើងក្រោមវត្តមានលោក អ៊ុក គឹមសាន ប្រធានក្រុម ការងារយុវជនគណបក្សខេត្ត លើការ ពិភាក្សាកែសម្រួលសមាសភាពក្រុមការងារ យុវជនគណបក្ស ខេត្ត ដែលមានការកែសម្រួលចេញ និងបញ្ចូល សមាសភាពថ្មីបន្ថែមទៀត ដើម្បីឱ្យសមស្របការងារ ចាំបាច់នាពេលបច្ចុប្បន្ននេះ។
សមាជិសមាជិការអង្គប្រជុំបានលើកឡើង និងផ្តល់មតិយោបល់ ល្អៗយ៉ាងច្រើនដល់អង្គប្រជុំផងដែរ។ក្នុងកិច្ចប្រជុំបានបញ្ចប់ ក្រោមបរិយាកាសរីករាយ ស្និទ្ធស្នាល និងទទួលខុសត្រូវខ្ពស់របស់ប្រធានក្រុមការងារយុវជន គណបក្សខេត្តផងដែរ៕